កីឡាជាតិ
ស្វាយរៀង ចេញទៅ​ប្រកួត​ពាន Singapore Cup នៅថ្ងៃនេះ
20, May 2015 , 9:47 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ជើងឯក​ពានរង្វាន់ Hun Sen Cup 2015 ខេត្តស្វាយរៀង នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី នៅ​រសៀល​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៥ នេះ ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ក្នុង​ពានរង្វាន់ Singapore Cup 2015។



បើតាម​កម្មវិធី​ចេញដំណើរ​របស់​ក្លិប​ជើងហោះហើរ​នឹង​ចាកចេញ​នៅវេលា​ម៉ោង ៣:២៥ នាទី ខណៈ​លោក សំ វ៉ាន់​ដេ​ត ជា​គ្រូ​បង្គោល​ត្រូវ​ដឹកនាំ​ក្រុម​ជួប​ក្រុម​ម្ចាស់​ស្រុក Albirex Niigata Singapore វេលា​ម៉ោង ៦:៣០ នាទី​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥ ។ 

Singapore Cup មាន​ក្រុម​ចូលរួម​ចំនួន ១១ ក្រុម មកពី ៤ ប្រទេស ក្នុងនោះ​មាន​ប្រទេស​កម្ពុជា ១ ក្រុម ហ្វីលីពីន ១ ក្រុម និង ឡាវ ១ ក្រុម ខណៈ​ក្រុម​របស់​លី​ក​ម្ចាស់ផ្ទះ​មាន ៨ ក្រុម។ តាម​កម្មវិធី​ប្រកួត​បាន​ចែក​វគ្គ​ជម្រុះ​ជា ដំណាក់កាល ដោយ​វគ្គ​ជម្រុះ​បឋម, វគ្គ ៨ ក្រុម​ចុងក្រោយ, វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង វគ្គ​ផ្ដាច់ព្រ័ត្រ។

សម្រាប់​វគ្គ​ជម្រុះ​បឋម​មាន៖

ប្រកួត​ទី១៖ Hougang United FC (សិង្ហ​បុរី) vs Global FC (ហ្វីលីពីន)
ប្រកួត​ទី២៖ Geylang International FC (សិង្ហ​បុរី) vs Lao Police FC (ឡាវ)
ប្រកួត​ទី៣៖ Albirex Niigata Singapore (សិង្ហ​បុរី) vs ស្វាយរៀង (កម្ពុជា)

វគ្គ​ជម្រុះ ៨ ក្រុម​ចុងក្រោយ៖
- អ្នកឈ្នះ​ប្រកួត​ទី១ (វគ្គ​បឋម) Vs  អ្នកឈ្នះ​ប្រកួត​ទី២ (វគ្គ​បឋម)
- អ្នកឈ្នះ​ប្រកួត​ទី៣  (វគ្គ​បឋម) Vs Balestier Khalsa FC (សិង្ហ​បុរី)
- Brunei DPMM FC (សិង្ហ​បុរី) vs Tampines Rovers FC (សិង្ហ​បុរី)
- Warriors FC (សិង្ហ​បុរី) vs Home United FC (សិង្ហ​បុរី)

ចំពោះ​វគ្គ​ជម្រុះ​បឋម​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២២ ដល់ ២៦ ខែ ឧសភា ឆ្នាំ ២០១។ ក្រុម​ឈ្នះ​ចំនួន ៣ នៅ​វគ្គ​នេះ​នឹងមាន​កៅអី​ឡើងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com