សង្គមអន្តរជាតិ​
អន្តរជាតិ
អង់​គ្លេស​៖ ក្មេង​ស្រី​សិស្ស​សា​លា ២នាក់​ត្រូវ​បុរ​ស ៦០ នាក់​ចាប់​រំលោភ​ជា​បន្ត​បន្ទាប់
20, May 2015 , 1:32 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ ជនជាប់ចោទឈ្មោះ Harmohan Nangpal, Vikram Singh និង Sajid Ali ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​គេកំណត់ភិនភាគ
ពីឆ្វេងទៅស្តាំ៖ ជនជាប់ចោទឈ្មោះ Harmohan Nangpal, Vikram Singh និង Sajid Ali ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​គេកំណត់ភិនភាគ
ដោយ:
ព្រះរាជអាជ្ញា​តុលាការ​នៅក្នុង ទីក្រុង Buckinghamshireប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹងថា ក្មេងស្រី​ជា​សិស្សសាលា​អាយុ ១២ ឆ្នាំ​ម្នាក់ ត្រូវបាន​បុរស​យ៉ាងហោចណាស់ ៦០ នាក់ ផ្លាស់ប្ដូរ​គ្នា​រំលោភ​ជា​បន្តបន្ទាប់។ ហេតុការណ៍​នេះ​គឺជា​ផ្នែក​នៃ​រឿងក្ដី​ផ្លូវភេទ​លើ​កុមារ​ដ៏​គួរឱ្យ​រន្ធត់​ដែល​តុលាការ​នៅក្នុង​ប្រទេស​មិន​ធ្លាប់បាន​ជួប​ពីមុនមក។ នេះ​បើ​យោងតាម​កាសែត Daily Mirror បាន​រាយការណ៍។



ប្រភព​ដដែល​នេះ​បាន​ផ្សាយ​ឲ្យ​ដឹងថា មាន​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់ទៀត ដែលជា​មិត្តភក្ដិ​របស់​ក្មេងស្រី​រងគ្រោះ​ខាងលើ​នោះ ក៏ត្រូវ​បាន​បុរស ២ នាក់​ក្នុងចំណោម​បុរស ៦០ នាក់​ខាងលើ​ចាប់រំលោភ​នាង​ផងដែរ។ ស្ថិតនៅក្នុង​អង្គ​សវនាការ​កាត់ទោស​ក្នុង​រឿងក្ដី​នេះ ព្រះរាជអាជ្ញា​តុលាការ Old Bailey ក្នុង​តំបន់ Aylesbury បាន​ហៅថា​រឿងក្ដី​នេះ​ថា ជា​ករណី​ចាប់រំលោភ​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន។

បើតាម​ការបញ្ជា​ក់រប​ស់​តុលាការ មាន​បុរស​ជា​ជនល្មើស ១១ នាក់ ត្រូវបាន​ចោទប្រកាន់ និង​កាត់ទោស ពីបទ​រំលោភ​ផ្លូវភេទ​ការ​សមគំនិត​ក្នុងការ​ប្រព្រឹត្ត​ហិង្សា​ផ្លូវភេទ​លើ​កុមារ និង​ឃុបឃិត​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពេស្យា​កម្ម​កុមារ។ តុលាការ​ក៏បាន​ឲ្យ​ដឹង​ទៀតថា រឿងហេតុ​នេះ​នៃ​ការរំលោភ​ក្មេងស្រី​ទាំង ២ នាក់​នេះ ត្រូវបាន​ក្រុម​ជនល្មើស​ប្រព្រឹត្ត​នៅ​ចន្លោះ​ឆ្នាំ ២០០៦រហូតដល់​ឆ្នាំ២០១២ដោយ​ពួកគេ​បាន​ផ្លាស់ប្ដូរ​វេន​គ្នា​រំលោភ​មួយថ្ងៃម្នាក់ៗ ហើយ​មានពេលខ្លះ​ពួកគេ​ក៏​ចាប់រំលោភ​ជា​ក្រុម​ផងដែរ។

លោក Oliver Saxby ព្រះរាជអាជ្ញា​តុលាការ​បាន​និយាយថា​ក្មេងស្រី​ទាំង ២ នាក់​នោះ រស់នៅ​ក្នុងផ្ទះ​បាក់បែក គ្មាន​បងប្អូន ហេតុនេះហើយ​ទើប​ក្រុម​បុរស​ទាំងនោះ អាច​លួងលោម​ឲ្យ​ពួកនាង​ផឹក​គ្រឿង​ស្រវឹង​ថ្នាំញៀន​និង​បានផ្ដល់​អំណោយ​ផ្សេងទៀត​ដូចជា​ឌី​វី​ឌី​និង​ម្ហូបអាហារ។ បន្ទាប់ពី​ក្មេងស្រី​ទាំងពីរ​បាន​ទុកចិត្ត​លើ​ពួកគេ​ហើយ​នោះ ជនល្មើស​ទាំងនោះ​ក៏​លួងលោម​ចាប់រំលោភ​នាង​ជា​បន្តបន្ទាប់៕





© រក្សាសិទ្ធិដោយ thmeythmey.com