កីឡាជាតិ
ជាតិ
លោក ឌី វិជ្ជា នឹង​ផ្តល់​ប្រាក់រង្វាន់៥០០០ដុល្លារ បើ​ក្លិប​ស្វាយរៀង​របស់លោក​ឈ្នះ​យប់​នេះ
22, May 2015 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ឌី វិជ្ជា ប្រធាន​ក្លិប​ខេត្តស្វាយរៀង បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​ចំនួន៥០០០ដុល្លារ​អាមេរិក ដល់​ក្លិប​ស្វាយរៀង ប្រសិនបើ​ពួកគេ​យកឈ្នះ​ក្លិប Albirex Niigata Singapore ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ Singapore Cup 2015 វេលា​ម៉ោង៥និង៣០នាទី​ល្ងាច​នេះ។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប។



សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន​ដ្ឋា​ន Jurong East Stadium ជាមួយ​ក្លិប Albirex Niigata Singapore ដែល​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​ជនជាតិ​ជប៉ុន លោក សំ វ៉ាន់​ដេ​ត ដែលជា​គ្រូបង្វឹក ណ​បាន​ដឹកនាំ​កីឡាករ ១៨នាក់​ចេញដំណើរ​ទៅ​ប្រកួត​តាំងពី​ថ្ងៃទី២០ ខែ ឧសភា ម្ល៉េះ ដោយមាន​កីឡាករ​ខ្មែរ១៤ នាក់ និង កីឡាករ​បរទេស ៤នាក់។

ជម្រើស១១នាក់​ដំបូង​សម្រាប់​ការប្រកួត​ល្ងាច​នេះ៖ អាំ សុវណ្ណារ៉ា​ត់ (អ្នកចាំទី) មូល​ដា​រា​វ័​ន្ត, សឿ​យ វិសាល, សំអឿន ពិដោរ, Rasak Nofiu, James Adekunle, ប្រាក់ មុន្នី​ឧ​ត្ត​ម (ប្រធាន​ក្រុម) , Dzarma Debiro, ហូ​យ ផល្លី​ន, សួន វាសនា, Reijin Tani

កីឡាករ​បម្រុង៖ អោម ឧ​ត្ត​ម (អ្នកចាំទី), មួន ណា​រ៉ា, ជា សំណាង, សារ៉េត គ្រី​យ៉ា, សុខ សំណាង, ឡាយ រស្មី, ផាន់​នី អ៊ី​រដ្ឋា៕





© រក្សាសិទ្ធិដោយ thmeythmey.com