កីឡាជាតិ
ជាតិ
Singapore Cup៖ ស្វាយរៀង​ធ្លាក់​ចេញ​ជា​លើក​ទី​ពីរ​ដោយសារ Albirex Niigata Singapore
23, May 2015 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
ដំណើរ​ទៅកាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់ Singapore Cup នៅ​ប្រទេស​សឹង្ហ​បុរី ត្រូវបាន​បង្អាក់​សារជាថ្មី​ម្តងទៀត​ដោយសារ​ក្លិប​ជប៉ុន Albirex Niigata Singapore កាលពី​ល្ងាច​ថ្ងៃទី២២ ខែឧសភា នៅ​កីឡដ្ឋាន Jurong East Stadium។ Albirex Niigata Singapore បាន​យកឈ្នះ​ស្វាយរៀង ២-១ ខណៈ​កាលពី​ឆ្នាំមុន​ពួកគេ​បានទទួល​ជ័យជម្នះ ៣-០ ។



ខ្សែប្រយុទ្ធ​ជប៉ុន Shotaro Ihata ដែល​ធ្លាប់មាន​ប្រវត្តិ​លេង​នៅ​ក្លិប Roasso Kumamoto នៃ​ក្របខណ្ឌ J. League Division 2 ជប៉ុន រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់ Albirex នៅ​នាទី ទី១៩ ប៉ុន្តែ៧នាទី​ក្រោយមក Reijin Tani ដែលជា​ជនជាតិ​ជប៉ុន​ផងដែរ​នោះ បាន​វាយបក​តាម​ស្មើ​សម្រាប់​ក្រុម​ខេត្តស្វាយរៀង។ ខ្សែប្រយុទ្ធ Atsushi Kawata ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់ Albirex នៅ​នាទី ទី៦៩ ។

Albirex Niigata Singapore ត្រូវ​ឡើងទៅ​ជួប​ជាមួយ​ក្លិប Balestier Khalsa ដែល​លេង​ក្នុង​ក្របខណ្ឌ​កំពូល​សឹង្ហ​បុរី​ដូចគ្នា​នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ។ ក្រៅពី​ស្វាយរៀង ក្រុម​ភ្ញៀវ​ហ្វីលីពីន Global ត្រូវ​ប៉ះ​ជាមួយ Hougang United នៅ​ថ្ងៃទី២៣ ខែឧសភា​នេះ ខណៈ​ក្លិប​ឡាវ Lao Police Club ប៉ះ Geylang International នៅ​ថ្ងៃទី២៦ ខែឧសភា៕



© រក្សាសិទ្ធិដោយ thmeythmey.com