ពិភពតារា៖ អេ​នី​ហ្សា​ម​ ខ្លាច​ជាន់​ដាន​ចាស់
25, May 2015 , 10:05 am        
រូបភាព
ដោយ:
ភ្នំពេញ៖តារាចម្រៀង​សាច់​សខ្ចី​ប្រចាំ​ផលិតកម្ម​ថោ​នក​ញ្ញា​អេ​នី​ហ្សា​ម ​កាលពីពេលថ្មីៗនេះ​មាន​ព័ត៌មាន​លេច​ឮថា​មាន​អ្នក​តាម​ស្រលាញ់​នាង​ជាច្រើន​ នាក់​ប៉ុន្តែ​នាង​នៅ​មិនទាន់​អើពើ​យ៉ាងណា​នោះទេ​នាង​ហាក់ដូចជា​នៅ​ ស្ទាក់ស្ទើរ​ដោយសារ​រៀងចាល​ព្រោះ​ស្រមោល​ស្នេហ៍​ចាស់​ដែល​ធ្វើ​ឲ្យ​នាង​ ឈឺចាប់។



នៅពេលដែល​អតីតកាល​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ បែកបាក់​ស្នេហា​នាពេល​កន្លងមក​បានធ្វើ​ឲ្យ​បេះដូង​ដ៏​ក្រពុំ​របស់​ តារាចម្រៀង​សាច់​សខ្ចី​កញ្ញា​អេ​នី​ហ្សា​ម​លែង​ចង់​ហ៊ាន​សាកល្បង​ទទួលយក​ ស្នេហា​ជា​លើក​ទី​ពីរ​បើទោះជា​មាន​បុរស​ជាច្រើន​នាក់​កំពុង​តាម​ស្រលាញ់​នាង ​យ៉ាងណាក៏ដោយ។

ប្រភពព័ត៌មាន ​ជិតស្និទ្ធ​មួយ​បាន​ឲ្យ​ដឹងថា​មុនពេល​ស្រី​ស្អាត​មុខ​កូនកាត់​ចិន​អេ​នី​ ហ្សា​ម​ចូល​សិល្បៈ​នាង​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ទ្រព្យ​ ស្តុក​ស្ត​ម​ម្នាក់​ម្តង​រួចមកហើយ​ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហា​ទើប​ធ្វើ​ឲ្យ ​ពួកគេ​បែកបាក់​គ្នា។ការបែកបាក់​នោះ​ធ្វើ​ឲ្យ​អេ​នី​ហ្សា​ម​ឈឺចាប់​ស្ទើរតែ​ មិន​ចង់​នឹកគិត​យក​រឿង​ស្នេហា​មក​ដាក់ខ្លួន​នៅ​ថ្ងៃ​ណាមួយ​ទៀត។
យ៉ាងណាមិញ ​ជីវិត​ស្នេហា​និង​ជីវិត​ការងារ​របស់​នាង​ត្រូវបាន​ផ្លាស់ប្តូរ​បន្ទាប់ពី​ អេ​នី​ហ្សា​ម​ឈាន​ជើង​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​និង​បាន​ក្លាយជា​ តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន។
ការ​បន្សាត់​ខ្លួន​ក្នុង​វិថី​សិល្បៈ​ នេះ​មិនយូរប៉ុន្មាន​ប្រជាប្រិយភាព​របស់​នាង​បាន​កើនឡើង​និង​ទទួលបាន​ ការគាំទ្រ​គួរ​ឲ្យ​កត់សម្គាល់។តួយ៉ាង​ដូចជា​បទ“ធ្លាប់​សន្យា​ហើយ​ថា​មិន​ ធ្វើ​ឲ្យ​អូន​យំ”,បទ “អូនឡប់ៗស្រឡាញ់​បង​ដល់​ថ្នាក់​ហ្នឹង”ជាដើម។

ទន្ទឹមនឹង ​ភាពជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​បុប្ផា​មួយទង​នេះ​ក៏​ជា​នារី​រូប​ស្រស់​ ម្នាក់​ដែល​សម្បូរ​មន្ត​ស្នេហ៍​ផងដែរ​ពោលគឺ​តាំងពី​នាង​ចាប់ផ្តើម​សិល្បៈ​ មកបុរសៗអ្នកមាន​ស្តុកស្តម្ភ​ជាច្រើន​តែង​ប្រាថ្នា​ចង់​ដណ្តើមយក​តំណែង​ ធ្វើជា​ម្ចាស់​គ្រង​បេះដូង​របស់​នាង។តែ​ទោះជា​យ៉ាងណាក្តី​អេ​ន​នី​ហ្សា​ម​នៅ ​មិនទាន់​សម្រេចចិត្តថា​ត្រូវ​ជ្រើស​រើសយក​បុរស​ណា​ម្នា​ក់មក​ឃុំគ្រង​ បេះដូង​របស់​នាង​នៅឡើយ​នោះទេ​ព្រោះតែ​នាង​នៅតែមាន​អារម្មណ៍​ថា​ខ្លាចរអា​ ជាមួយនឹង​ដាន​សេ្ន​ហ៍​ចាស់​ដែល​ធ្វើ​ឲ្យ​នាង​ឈឺចាប់​នាពេល​កន្លងមក​ស្ទើរតែ​ រៀងចាល​មិន​ហ៊ាន​ទទួល​ស្នេហា​ថ្មី​ពី​អ្នកណា​នោះទេ​ខណៈ​ការងារ​របស់​នាង​ក៏​ ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់។

ទាក់ទិន​នឹង​ព័ត៌មាន​ដែល​លេច​ឮថា​នាង​ កំពុងមាន​បុរស​សូម​ស្នេហ៍​នោះថ្មី”បាន​ព្យាយាម​សូម​ធ្វើ​បទ​សម្ភាស​ជាមួយ​ នាង​កាលពីពេល​កន្លងទៅ​ប៉ុន្តែ​នៅពេលដែល​សួរ​ដល់​រឿង​ស្នេហា​នាង​សូម​មិន​ និយាយ​អ្វី​ទាំងអស់​បន្ទាប់ពី​ប្រាប់ថា​ការងារ​សិល្បៈ​ធម្មតា​នាង​ក៏​បិទ​ ទូរស័ព្ទ​ទៅ​ជាមួយនឹង​ហេតុផល​ថា​ជាប់រវល់។

បុប្ផា​មួយទង​ដែល​ ប្រសូត្រ​ចេញពី​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​រូបនេះ​បាន​ឈាន​ជើង​ចូលប្រឡូក​ សិល្បៈ​តាមរយៈ​បងប្រុស​របស់​នាង​ឈ្មោះ​មង្គល​ទីណា​ដែលជា​តារាចម្រៀង​នៅក្នុង ​ផលិតកម្ម​Townស្រាប់។តែ​ដំបូង​នាង​ក៏ត្រូវ​សាក​សំឡេង​សិន​ដែរ​ទើប​ក្រោយមក​ ម្ចាស់​ផលិតកម្ម​ព្រម​ឲ្យ​ចូល​ច្រៀង​នៅ​ឆ្នាំ២០១។រហូតមកដល់​ពេលនេះ​នាង​ ច្រៀង​បាន​ប្រមាណ​ជាង១០បទ​ហើយ។ចំណែក​បទ​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​នោះ​ មានដូចជា​បទ“ថ្ងៃ០៣ខែ០៥ឆ្នាំ២០១១”,បទ“លែង​អូន​ទៅ”និង​បទ“ធ្លាប់​សន្យា​ហើយ​ ថា​មិន​ធ្វើ​ឲ្យ​អូន​យំ”ជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com