ពីនេះ ពីនោះ
តើពាក្យ «ប្រលប់, ព្រលប់» មួយណាត្រូវ?
×
នៅមានមនុស្សមួយចំនួន នៅតែសរសេរពាក្យទាំងពីរនេះដោយមិនដឹងថា ពាក្យមួយណាត្រូវ ឬពាក្យមួយណាខុសឡើយ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យដែលត្រូវ គឺសរសេរជា «ព្រលប់» ជានាមមានន័យថា វេលាជាខាងដើមយប់ គឺពេលដែលទើបនឹងយប់។ ឧទាហរណ៍៖ ធ្វើការព្រលឹមទាល់ព្រលប់, ក្បាលព្រលប់ គឺដើមព្រលប់។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com