ពីនេះ ពីនោះ
ហេតុអ្វី​បានជា​ប្រធាន​ត្រូវ​យកចិត្តទុកដាក់​ដល់​បុគ្គលិក​ខ្លាំង​ម្ល៉េះ?
28, May 2015 , 8:43 am        
រូបភាព
ដោយ: ថ្មីៗ

មូលហេតុ​ដែល ប្រធាន​ស្ថាប័ន​ខិតខំ​លើកទឹកចិត្ត យកចិត្តទុកដាក់​ដល់​បុគ្គលិក ផ្តល់​វគ្គ​បំប៉ន​ចំណេះដឹង​បន្ថែម និង​បង្កើន​ទំនាក់ទំនង​ឲ្យ​កាត់​តែ​ល្អ​ជាមួយគ្នា​ទៀត​នោះ ព្រោះ​បុគ្គលិក​មាន​សារសំខាន់​សម្រាប់​ប្រតិបត្តិ​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​ស្ថាប័ន​របស់​ពួកគាត់។ តើ​ទំនាក់ទំនង​រវាង​ប្រធាន និង​បុគ្គលិក​មាន​សារសំខាន់​យ៉ាងដូចម្តេច?



ទី១) ដំណើរ​នៃ​ការប្រតិបត្តិ​ការងារ​ទាំ​ង​អស់ គឺ​ពឹងផ្អែក​លើក​បុគ្គលិក​ទាំងអស់​ទៅតាម​ជំនាញ​របស់​ពួកគេ និង​តាម​ផ្នែកនីមួយៗរបស់​ស្ថាប័ន។

ទី២) បុគ្គលិក​ជា​អ្នក​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​អនុវត្តន៍​ផែនការ និង​ធ្វើ​ឲ្យ​សម្រេច​តាម​គោលដៅ​ដែល​ស្ថាប័ន​ចង់បាន។

ទី៣) បុគ្គលិក​ជា​អ្នកចូលរួម​ចំណែក​ពង្រឹង​គុណភាព​ផលិតផល សេវាកម្ម និង​ពង្រឹង​ក្រមសីលធម៌​ទៅតាម​គោលការណ៍​របស់​ស្ថាប័ន និង​ពង្រីក​វិសាលភាព​របស់​ស្ថាប័ន​ឲ្យ​កាត់​តែ​ប្រសើរ។

ទី៤) បុគ្គលិក​ជា​អ្នក​ជួយ​ស្វែងរក​ប្រាក់ចំណូល​ដល់​ស្ថាប័ន តាមរយៈ​ការលក់​ផលិតផល និង​សេវាកម្ម និង​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អតិថិជន​បាន​ស្គាល់​ពី​ស្ថាប័ន​របស់​ពួកគេ។

ទី៥) បុគ្គលិក​ជា​អ្នក​រួមចំណែក​នៅក្នុង​កា​រ​វាយតម្លៃ​ការងារ​របស់​ស្ថាប័ន និង​ជួយផ្តល់​ជា​គំនិត​នៅក្នុង​ការកែលម្អ និង​ផ្តល់​ជា​គំនិត​សម្រាប់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នានា​របស់​ស្ថាប័ន។ ល៕


© រក្សាសិទ្ធិដោយ thmeythmey.com