ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល, មន្ត្រី​ពូកែ​រកលុយ​អោយ​មេ ទទួល​តំណែង​ធំ​បាន​លឿន
28, May 2015 , 11:22 am        
រូបភាព
 
នៅក្នុង​ប្រទេស​ជឿនលឿន ប្រជាធិបតេយ្យ គោរព​ច្បាប់  និង​នៅក្នុង​វិស័យ​ឯកជន(កម្ពុជា ឬ​ប្រទេស​ដទៃ) បុគ្គល​ដែល​ត្រូវបាន​គេ​ផ្តល់​តំណែង​អោយ ភាគច្រើន​ជា​បុគ្គល​ដែលមាន​សមត្ថភាព មាន​ទេពកោសល្យ​ក្នុង​ការងារ​ខុសពី​ប្លែក​បុគ្គលិក ឬ​មន្ត្រី​ដទៃ​ធម្មតា។ និយាយ​អោយ​សាមញ្ញ មានន័យថា ជា​បុគ្គល​ដែល​អស្ចារ្យ​ជាងគេ ទាំង​ជំនាញ ទាំង​ការគ្រប់គ្រង ទាំង​ភាព​វៃឆ្លាត ទាំង​សមត្ថភាពផ្សេងៗទៀត​ដែល​អ្នកដទៃ​គ្មាន។



នៅក្នុង​ប្រទេស​រំដួល​វិញ មន្ត្រី​ដែលមាន​ជំនាញ​ខ្ពស់ មាន​សមត្ថភាព តែ​មិនសូវ​ចេះ​រក លុយ​អោយ​មេ ត្រូវបាន​គេ​ទុកចោល​នៅ​គៀនជញ្ជាំង។ ពួកគេ​មិន​ងាយ​អាច​ទទួលបាន​តំណែង​ខ្ពង់ខ្ពស់​ឡើយ។ នៅក្នុង​ប្រទេស​រំដួល បុគ្គល​ពូកែ​រកលុយ ឬ​ចេះ​រកលុយ​ជូន​មេ​ខាងលើ ងាយ​នឹង​ទទួលបាន​តំណែង​ខ្ពស់៕



© រក្សាសិទ្ធិដោយ thmeythmey.com