ពីនេះ ពីនោះ
តើ​ពាក្យ «ស្រលះ, ស្រឡះ» មួយណា​ត្រូវ?
30, May 2015 , 7:40 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​នៅតែ​មិនអាច​បែងចែក​បាន​ថា ពាក្យ​មួយ​ត្រូវ​ឬមួយ​ណា​ខុស​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺ​ប្រើ​ក្នុង​ដូច្នេះ​គ្នា។ អាច​សរសេរ​ជា«ស្រលះ» ឬ «ស្រឡះ» ក៏បាន​ដែរ។ ពាក្យ​នេះ​មានន័យថា ដែល​ឥតមាន​អ្វី​ទើស​ទែង ឬ​បិទបាំង​ឡើយ។ ឧទាហរណ៍៖ ខ្ពស់ស្រឡះ, ផ្ទះ​ធំ​ស្រឡះ, មេឃ​ស្រឡះ, វាល​ស្រឡះ។ ល៕



 [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com