ពីនេះ ពីនោះ
ធ្វើយ៉ាងណា​ទើប​អាច​ដឹង​នាំ​ជីវិត​ខ្លួនឯង​បានល្អ​បំផុត?
30, May 2015 , 8:40 am        
រូបភាព
ដោយ: ថ្មីៗ
និយាយ​ពី​ភាពជា​អ្នកដឹកនាំ មនុស្ស​ស្ទើរ​គ្រប់គ្នា​តែងតែ​គិតថា «ភាពជា​អ្នកដឹកនាំ» គឺ​សំដៅលើ​រដ្ឋាភិបាល ប្រធាន​អង្គការ ឬ​ប្រធាន​ក្រុមហ៊ុន។ ល។ អ្វីដែល​មនុស្ស​គ្រប់គ្នា​ធ្លាប់​គិត​នោះ​មិន​ខុស ហើយក៏​មិនត្រូវ​ទាំងអស់​ដែរ។ ប៉ុន្តែ​មនុស្ស​ធម្មតា ឬ​មនុស្ស​ដែល​មិនបាន​រៀនសូត្រ​ជ្រៅជ្រះ ក៏​អាច​ក្លាយជា​អ្នកដឹកនាំ​បានដែរ គឺ​ដឹកនាំ​ជីវិត​ខ្លួនឯង​ទៅរក​ភាពជោគជ័យ។ ដើម្បី​ដឹកនាំ​ខ្លួនឯង​បានល្អ តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច?



ទី១) ស្គាល់​ខ្លួនឯង គឺ​ត្រូវ​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ​ខ្លួនឯង ចំណុចខ្លាំង និង​ចំណុច​ខ្សោ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់។ 

ទី២) កំណត់​គោលដៅ​សម្រាប់​ជីវិត និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្តន៍​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​ឲ្យ​បាន​ច្បាស់។

ទី៣) មានការ​តាំងចិត្ត​ខ្ពស់ និង​ចេះ​លើកទឹកចិត្ត​ខ្លួនឯង ហើយ​ត្រូវបង្កើត​ជំនឿ​លើ​ខ្លួនឯង​ឲ្យ​បាន​កាន់តែច្រើន។

ទី៤) បង្កើត​គំនិត និង​ទស្សនៈ​បែប​វិជ្ជមាន ជាជាង​គិត​ឬ​មើល​ឃើញតែ​បញ្ហា។ ប្រសិនជា​មើលឃើញ​ឬ​ជួបនឹង​បញ្ហា ត្រូវតែ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​នោះ​ដោយ​មិន​ទុក​យូរ​ឡើយ។

ទី៥) មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ។ អ្នក​ត្រូវ​គិតថា មនុស្ស​ប្រភេទ​ណា​ដែល​អ្នក​ចង់​សេពគប់​ឬ​រាប់រក​ជាមួយ។

ទី៦) ឲ្យ​តម្លៃ​លើ​ពេលវេលា ដោយ​ត្រូវធ្វើ​សកម្ម​ទាំងឡាយណា ដែល​ទាក់ទិន​នឹង​គោលដៅ​របស់​អ្នក។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com