ពីនេះ ពីនោះ
អ្នកណា​ខ្លាច​ប្រពន្ធ...
30, May 2015 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សុខ​ជា​បុរស​ពូកែ​អួត​ណាស់ តែ​ខ្លាច​ប្រពន្ធ។ ថ្ងៃមួយ​គាត់​ណាត់​មិត្តភក្តិ​មកលេង​បៀ នៅផ្ទះ​គាត់ ដោយ​រង់ចាំ​មិត្ត​ភ​កិ្ត​ម្នាក់​មកលេង​បៀ​យូរពេក ក៏​និយាយថា"អាហ្នឹង ប្រហែលជា​ខ្លាច​ប្រពន្ធ​ហើយ​មើលទៅ" និយាយ​មិនទាន់​ចប់​ផង មិត្ត​គាត់​ក៏​មកដល់​ហើយ​និយាយ​ប្រាប់ថា "សុំទោស​ពួកម៉ាក គ្នា​រវល់​បោក​ខោអាវ​អោយ​ប្រពន្ធ​ពីរ​បី​កំ​ផ្លេ" ឮ​អ៊ីចឹង​លោក សុខ ក៏​ស្រែក​ឡើង​ថា "អញ​ថា ប្រពន្ធ​ធ្វើបាប ធ្វើបាប​មែន ហាស ហាស ហា... បើ​អញ​វិញ" និយាយបាន​ប៉ុណ្ណឹង ប្រពន្ធ​ដែល​នៅក្នុង​ផ្ទះបាយ កំពុង​ធ្វើ​ម្ហូប កាន់​វែក​ឆា ឡើង​បង្ហាញ ព្រមទាំង​ស្រែក​គំហក​មកវិញ​ថា "និយាយថា​ម៉េច អា​កញ្ចាស់!!!!" ពេល​ដឹង​ប្រពន្ធ​កាន់​វែក​ឆា ព្រមទាំង​ស្រែក​គំរាម ដាក់​អ៊ីចឹង លោក​សុខ ក៏​ប្រែ​ទឹកមុខ​ភ្លាម ហើយ​និយាយ​ដោយ​សុភាព​វិញ​ថា "បើ​បង​វិញ មិនអោយ​មិត្តភក្តិ ចាំ​យូរ​ទេ បង​បោក​ខោអាវ តាំងពី​ព្រលឹម​ឯណោះ មិន​ចាំ​ទុក​ដល់​ល្ងាច​ទេ"៕




© រក្សាសិទ្ធិដោយ thmeythmey.com