ពីនេះ ពីនោះ
៤ចំណុច​ធ្វើ​ឲ្យ​លោកអ្នក​ក្លាយជា​មនុស្ស​មិនចេះ​បាក់​ទឹកចិត្ត
02, Nov 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
មាន​មនុស្ស​មិនតិច​ទេ ដែល​ទន់ជ្រាយ​ងាយ ងាយ​បាក់​ទឹកចិត្ត មិន​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន និង​ខ្លាច​ការ​កម្លា ឬ​ការ​បំភ័យ​ស្មារតី​ពី​អ្នកដទៃ​ជាដើម។ មនុស្ស​ប្រភេទ​នេះ​មិនអាច​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​រឹងមាំ​បានទេ។



តើ​គួរ​ធ្វើ​បែបណា ទើប​ក្លាយជា​មនុស្ស​ដែលមាន​ស្មារតី​រឹងមាំ​បាន? 

ទី១) ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង៖ គឺ​ត្រូវ​គិតថា ត្រូវតែ​ចេះ​រៀបចំខ្លួន ឬ​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ​ទើប​អ្នកដទៃ​គោរព និង​ឲ្យ​តម្លៃ។ ការធ្វើ​បែបនេះ គឺ​ធ្វើ​ឲ្យ​អ្នកដទៃ​មើល​មក​អ្នក​ថា ជា​មនុស្ស​ម្នាក់​ដែល​មិន​ងាយ​នឹង​បាក់​ទឹកចិត្ត ហើយក៏​ជាម​នុស្ស​ដែលមាន​ស្មារតី និង​គោលជំហរ​រឹងមាំ​ទៀតផង។

ទី២) ត្រូវមាន​ទំនុកចិត្ត និង​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន៖ គឺ​អ្នក​ត្រូវ​គិតថា​គេ​អាច​ធ្វើបាន ខ្ញុំ​ក៏​អាចធ្វើ​បានដែរ យ៉ាងហោចណាស់​ក៏ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ថា ប្រសិនជា​ខ្ញុំ​ធ្វើ​មិន​បានល្អ​ដូច​គេ ក៏​ខ្ញុំ​អាច​ធ្វើបាន​ប្រហាក់​ប្រែល​នឹង​គេ​ដែរ។

ទី៣) ត្រូវមាន​ការតាំង​ចិត្ត​ខ្ពស់៖ គឺ​ត្រូវ​គិតថា​គ្នាន​នរណាម្នាក់​ធ្វើ​អ្វី​ល្អឥតខ្ចោះ​នោះទេ ហើយក៏​គ្មាន​នរណាម្នាក់​ជោគជ័យ​ដោយ​មិន​ធ្លាប់​បរាជ័យ​នោះដែរ ជាងនេះទៅទៀត ក៏​គ្មាន​នរណាម្នាក់​មិន​ធ្លាប់​បាក់​ទឹកចិត្ត ឬ​បាក់​ស្មារតី​នោះឡើយ។ ដូច្នេះ​អ្នក​ត្រូវតែមាន​ការតាំង​ចិត្ត​ធ្វើ​វា​ម្តងបន្តិចៗ រហូត​ក្លាយជា​មនុស្ស​ដែលមាន​ស្មារតី​រឹងមាំ​ពិតប្រាកដ។

ទី៤) ការរំពឹងទុក៖ មិនត្រូវ​មានការ​រំពឹង​ទុក​ឬ​ក្តី​ស្រមៃ​ខ្ពស់ជាង​សម្ថ​ភាព​ខ្លួនឯង​ខ្លាំងពេក​នោះទេ ព្រោះ​ប្រសិនជា​អ្នក​មិនអាច​ធ្វើ​វា​តាម​ការរំពឹងទុក​រប​ស់​អ្នក នោះ​នឹងធ្វើ​ឲ្យ​អ្នកខកចិត្ត​និង​បាក់​ទឹកចិត្ត​កាន់តែខ្លាំង។ តែ​អ្នក​គួរតែ​យកចិត្តទុកដាក់ និង​ខំ​តាំងចិត្ត​ធ្វើ​វា​ឲ្យ​បាន​ច្រើន​វិញ ទើប​ប្រសើរ​ជាង៕




© រក្សាសិទ្ធិដោយ thmeythmey.com