ពីនេះ ពីនោះ
ពាក្យ​សារភាព
31, May 2015 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
នាយ​ធូ បាន​អង្គុយចាំ​ថែទាំ​ប្រពន្ធ នៅ​មន្ទីរពេទ្យ ដែល​កំពុង​ឈឺ​ធ្ងន់។ ពេទ្យ​បាន​ប្រាប់ថា ជំងឺ​ប្រពន្ធ​របស់​នាយ មិនអាច​រស់​បានយូរ​ឡើយ នឹងត្រូវ​ស្លាប់​នៅឆាប់ៗនេះ។ ចំណែក​ប្រពន្ធ​របស់គេ ក៏​បានដឹង​ច្បាស់​ដែរ​ពី​រឿងនេះ ។ ដោយ​មិន​អស់ចិត្ត​មុន នឹងត្រូវ​ស្លាប់ ប្រពន្ធ​នាយ​ធូ ក៏​ដាច់ចិត្ត​ព្រម​សារភាព ពី​កំហុស​របស់ខ្លួន​ដោយ​ប្រាប់​ទៅ​ប្តី ដោយ​សំឡេងខ្សាវៗថា៖



ប្រពន្ធ៖ បង​សម្លាញ់ ! ខ្ញុំ​ប្រហែល​ស្លាប់ បិទ​ភ្នែក​មិន​ជិត​ទេ បើ​មិនបាន​សារភាព​ប្រាប់​បង​រឿង​មួយ។
នាយ​ធូ៖ កុំ​ប្រឹង​និយាយ​ពេក សម្ងំ​ដេក​យក​កម្លាំង​ទៅ​អូន!
ប្រពន្ធ៖ អត់​ទេ! អូន​ត្រូវតែ សារភាព​ប្រាប់​ពី​កំហុស ទាំង​ប៉ុន្មាន​ប្រាប់​បង ទាំងអស់​ថ្ងៃនេះ!
នាយ​ធូ៖ រឿង​អ្វី​ទៅ?
ប្រពន្ធ៖ រឿងនេះ​អូន​លាក់​ជាច្រើន​ឆ្នាំ​ហើយ អូន​លួច​មាន​សហាយ​ជាមួយ​ប្រុស​ផ្សេង​ក្បត់​បង។
នាយ​ធូ៖ មិនបាច់​ប្រាប់​ទេ បង​ក៏​បានដឹង​រឿងនេះ ច្បាស់​ជា​យូរ​មកហើយ​ដែរ! មូលហេតុ​នេះហើយ ដែល​ធ្វើអោយ​បង​ដាក់​ថ្នាំ​បំពុល អោយ​អូន​ឯង​ត្រូវ​មក​ដេក​មន្ទីរពេទ្យ​រង់ចាំ​ថ្ងៃ​ស្លាប់​នេះឯង។
ប្រពន្ធ៖ ពុទ្ធោ!!!

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com