កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​ឆ្នាំនេះ ១៨កីឡា​បើក​ឱ្យ​ទស្សនា​មិន​គិតថ្លៃ ១៨កីឡា​ទៀត​លក់​សំបុត្រ
31, May 2015 , 7:40 pm        
រូបភាព
ដោយ:
ម្ចាស់ ផ្ទះ​សិង្ហ​បុរី បានសម្រេច​អនុញ្ញាត បើក​ឱ្យ​មហាជន​ចូល​គាំទ្រ និង លើកទឹកចិត្ត​ដោយ​សេរី ចំពោះ​វិញ្ញាសា​កីឡា​ចំនួន ១៨ ដែល​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នេះ ស្របពេល​កីឡា ចំនួន ១៨ ប្រភេទ​ផ្សេងទៀត​នឹង​ដាក់លក់​សំបុត្រ។



កីឡា ដែល​នឹង​បើក​ឱ្យចូល​ទស្សនា​ដោយ​សេរី​មាន អត្តពលកម្ម, បាញ់​ព្រួញ, Softball, វាយ​កូន​បាល់, Squash, ប្រណាំងទូក, អ៊ុំ​ទូក, ទូក​កា​នូ និង ទូក​កា​យ៉ាក់, ទូកក្ដោង, ទូក​ប្រពៃណី, ស្គី​ក្នុង​ទឹក, ប្រណាំង​កង់, វាយ​កូន​ហ្គោល, ទ្រី​យ៉ា​ត្លុង, បោះ​ប៊ូល, បាញ់កាំភ្លើង, ប៉េតង់, ហុក​គី និង Floorball។

ចំណែក​វិញ្ញាសា​ដែល​នឹងត្រូវ​លក់​សំបុត្រ​មាន ប្រដាល់, យូ​ដូ, Pencak Silat, ស៊ី​ប៉ា​ក់តា​ក្រ, តេ​ក្វាន់​ដូ, វ៉ូ​សូ តម្លៃ​ស្ដង់ដា ៥ ដុល្លារ និង (តម្លៃ​ពិសេស​សល់ ២.២៥ ដុល្លារ)។ ចំពោះ​វិញ្ញាសា បាល់បោះ, ស្នុ​ក​ឃើ, គុន​ដាវ, Netball, បាល់ឱប និង បាល់ទះ​តម្លៃ ១០ ដុល្លារ (តម្លៃ​ពិសេស ១០ ដុល្លារ)។ ងាក​ទៅ​មើល​កីឡា វាយ​សី, បាល់ទាត់, កាយសម្ព័ន្ធ, វាយ​កូនឃ្លី​លើ​តុ, ហែល​ទឹក, ប្រណាំងសេះ តម្លៃ ២០ ដុល្លារ (ប​ញ្ជុះ​តម្លៃ​ពិសេស​សល់ ១០ ដុល្លារ)។ គ្រប់​កីឡា​ដែល​លក់​សំបុត្រ​ទាំងអស់​នឹង​បញ្ចុះតម្លៃ​បន្ថែម ២០% ប្រសិនបើ​មាន​អ្នកទិញ ៤ សំបុត្រ​ឡើងទៅ។

ស៊ី​ហ្គេម​នៅ សិង្ហ​បុរី ឆ្នាំ ២០១៥ នេះ​បានសម្រេច​ដាក់​កីឡា​ចំនួន ៣៦ ប្រភេទ ក្នុងនោះ ៤០២ វិញ្ញាសា (ស្មើនឹង ៤០២ មេដាយមាស) ឱ្យ​អត្ត​ពលិកម​ក​ពី​ប្រទេស​ចំនួន ១១ ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ធ្វើការ​ប្រកួតប្រជែង​គ្នា​ចាប់​ពីថ្ងៃ ទី ៥ ដល់ ១៦ ខែ មិថុនា ឆ្នាំ ២០១។ ចំពោះ​ភាគី​កម្ពុជា សម្រេច​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចំនួន ១៧៦ នាក់​លើ​ប្រភេទ​កីឡា ២២ ទៅ​ចូលរួម​ប្រកួត៕



© រក្សាសិទ្ធិដោយ thmeythmey.com