ពីនេះ ពីនោះ
ម្តេច​មិន​ឲ្យ​ផ្ទាល់?
31, May 2015 , 8:40 pm        
រូបភាព
ដោយ: ថ្មីៗ
              ម្តេច​មិន​ឲ្យ​ផ្ទាល់?                  

                    
 (ប​ទៈ កាកគតិ)
នេះ​នឹង​សម្តែង        ជួយ​គិត​ជ្រួយ​ក្រែង    ជួយ​ពិចារណា
មាន​ស្មូម​ចាស់​ម្នាក់    អុច​ធូប​ប្រាថ្នា        ក្នុង​ចិត្ត​សច្ចា
                                 សុំ​ការសង្គ្រោះ។
ជង្គង់​លុត​ចុះ        សុំ​ក្តី​សន្តោស        សុំ​តែមួយ​រស់             
ឱ! លោកតា​អើយ    ចៅ​ឃ្លាន​បាក់​ពោះ    ខិតខំ​ឈ្មុល​ឈ្មុស
                                 មកជួប​លោកតា ។
សុំ​មួយ​ម៉ឺន​មក        នឹង​អាល​ទៅរក        អ្វី​មក​ភោ​ត្តា    
បើ​អត់​ពេលនេះ    ខ្ញុំ​ពិត​មរណា        សូម​ឬ​ទ្ធិ​ចេស្តា
                                  ទ្រង់​ប្រោស​សម្តែង។
ចម្លាក់​អ្នកតា        ស្ងាត់​មិន​ហើបហារ    ស្ងៀម​មួយកន្លែង      
ស្មូម​រឹត​រអ៊ូ        អូចៗម្នាក់ឯង        ចិត្ត​ស្រមៃ​ក្រែង
                                 ដូច​ក្តី​បំណង។
ទោះ​គ្មាន​ចម្លើយ    ស្មូម​មិន​កន្តើយ        នៅតែ​ស្ម័គ្រ​ផ្សង
មាន​ម្នាក់​ក្បែរ​នោះ    អាណិត​ទ្វេដង        ចិត្ត​ល្អិត​ដូច​ល្អង
                                  ប៉ង​ជួយ​គ្នីគ្នា។
លុយ​ក្នុង​ហោប៉ៅ    យក​ចេញមកក្រៅ    ដៃ​រាប់​ឈ្លេចលា
បាន​ប្រាំមួយ​ពាន់    ជូន​ជាស​ទ្ធា        ក្រែង​គ្រាន់​មួយគ្រា
                                 ស្មូម​ចាស់​ដោះ​ទ័ល។
ស្មូម​យក​ពី​ដៃ        គ្មាន​នឹក​គុណ​ស្រ័យ    អ្នក​ដែល​បានផ្តល់
បែរ​ថា តា​អើយ        ម្តេច​មិន​ឲ្យ​ផ្ទាល់    មើល​នែ​នៅសល់
                                  តែ​ប្រាំមួយ​ពាន់។
អរគុណ​លោកតា    មានចិត្ត​ជ្រះថ្លា        ទទួល​បំណន់
តែ​លើក​ក្រោយ​ទៀត    តា​តាម​ឲ្យ​ទាន់        អ្នក​ហ៊ាន​បំភ័ន្ត
                                  លួចលាក់​លុយ​តា៕
និពន្ធ​ដោយ​៖PROEUNG Pranit, កែសម្រួល៖វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com