កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ ថៃ​ស្វែង​រក៣ពិន្ទុ​បន្ថែម​ក្នុង​ពូ​ល B ខណៈ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី​ស្វាគមន៍​ហ្វីលីពីន​ក្នុង​ពូ​ល A
01, Jun 2015 , 8:10 am        
រូបភាព
ថៃ (ក្រហម) យក​ឈ្នះឡាវ ៦-០ នាការប្រកួត​បើក​ឆាក។  Photo: SINGSOC
ថៃ (ក្រហម) យក​ឈ្នះឡាវ ៦-០ នាការប្រកួត​បើក​ឆាក។ Photo: SINGSOC
ដោយ: រួបរួម
ក្រុម U-23 ថៃ ត្រូវ​ប៉ះ​ជាមួយ​ទី​ម័​រ​ខាងកើត​សម្រាប់​ការប្រកួត​លើក​ទី​ពីរ​របស់ខ្លួន​នៅក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នា​ល្ងាច​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥នេះ ស្រប​ពេលដែល​ម្ចាស់ផ្ទះ​សឹង្ហ​បុរី​បើក​ការប្រកួត​ក្នុង​ពូ​ល A ដោយ​ត្រូវ​ស្វាគមន៍​ភ្ញៀវ​ហ្វីលីពីន។



ក្រុម U-23 ឡាវ និង​ប្រ៊ុយណេ បាន​ឈាន​ការប្រកួត​លើក​ទី​ពីរ​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ដោយ ឡាវ​ឈ្នះ​ប្រ៊ុយណេ ២-១ ។ ខ្សែបម្រើ Phoutthasay Khochalern រក​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​ឡាវ​នៅ​ដើមតង់​ទីមួយ។ ៦នាទី​ក្រោយ​ការ​តាម​ស្មើ​របស់ Azwan Ali សម្រាប់​ប្រ៊ុយណេ នៅ​ពាក់កណ្តាល​តង់​ទី​ពីរ កីឡាករ Soukchinda Natphasouk រកបាន​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ឡាវ​នៅ​នាទី ទី៧៤ ។

កាលពី​ប្រកួត​លើកទីមួយ ឡាវ​បាន​ចាញ់​ថៃ ខណៈ​ប្រ៊ុយណេ​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ៦-០ ដូចគ្នា។ សម្រាប់​ជំនួប​ជាមួយ​ទី​ម័​រ​ខាងកើត​នៅថ្ងៃនេះ ថៃ​រំពឹង​ទទួលបាន​បី​ពិន្ទុ​បន្ថែមទៀត​ដើម្បី​ឡើងឈរ​ពីលើ​វៀតណាម​បណ្តោះអាសន្ន។ ប៉ុន្តែ៣ពិន្ទុ​ក៏​សំខាន់​ផងដែរ​សម្រាប់​ទី​ម័​រ​ខាងកើត បន្ទាប់ពី​ពួកគេ​ចាញ់​ម៉ាឡេស៊ី ១-០ កាលពី​ថ្ងៃទី៣០ ខែឧសភា។

កម្មវិធី​ប្រកួត នា​វេលា​ម៉ោង៧ និង៣០នាទី​យប់​នេះ
ពូ​ល A៖ ហ្វីលីពីន ជួប សឹង្ហ​បុរី នៅ​ទីលាន Jalan Besar Stadium
ពូ​ល ព៖ ថៃ ជួប ទី​ម័​រ​ខាងកើត នៅ​ទីលាន Bishan Stadium





© រក្សាសិទ្ធិដោយ thmeythmey.com