ពីនេះ ពីនោះ
តើ​ពាក្យ «ប្រយ័ត, ប្រយ័ត្ន» ប្រើ​ខុសគ្នា​ដូចម្តេច?
01, Jun 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន​មិនបាន​ដឹងថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ខុសគ្នា​យ៉ាងដូចម្តេច​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ការប្រើ​ពាក្យ​ពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១) ពាក្យ «ប្រយ័ត» ជា​គុណនាម​មានន័យថា ដែលមាន​ព្យាយាម, ខ្មីឃ្មាត, ថែទាំ, ប្រុង​ដោយ​មិន​ធ្វេសប្រហែស។ ឧទាហរណ៍៖ មនុស្ស​ប្រយ័ត វេលា​ប្រយ័ត...។ បើជា​កិរិយាសព្ទ​វិញ មានន័យថា លាង, ជម្រះ, សម្អាត, ខំប្រឹង, ខ្មីឃ្មាត, ថែទាំ, ប្រុង​ដោយ​មិន​ធ្វេសប្រហែស។ ឧទាហរណ៍៖ ប្រយ័ត​មិន​ឲ្យ​បាត់, ប្រយ័ត​មាត់។ ល។

ទី២) ពាក្យ «ប្រយ័ត្ន» ជា​នាម​មានន័យថា ការលាង, ជម្រះ, សម្អាត។ ម្យ៉ាងទៀត​មានន័យថា ព្យាយាម, ការ​ខំប្រឹង​ថែទាំ, ការ​ប្រុង​ដោយ​មិន​ធ្វេសប្រហែស។ ខ្មែរ​ច្រើន​ប្រើ​ជា កិរិយាសព្ទ គឺ​ប្រយ័ត្ន​មិន​ឲ្យ​ធ្លាក់, ប្រយ័ត្ន​ខ្លួន។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com