ពីនេះ ពីនោះ
តើ​សិស្ស​​បរាជ័យ​ក្នុង​ការសិក្សា​បណ្តាលមកពី​កត្តា​អ្វីខ្លះ?
02, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

សិស្ស​ដែល​បរាជ័យ​ក្នុង​ការសិក្សា​បណ្តាលមកពី​កត្តា៤យ៉ាង៖



១/ កត្តា​សង្គម
-    ប្រព្រឹត្ត​អំពើ​ឆក់ ប្លន់ កាប់សម្លាប់ ល្បែងស៊ីសង គ្រឿងញៀន...
-    ការ​សេពគប់​មិត្តភក្តិ​មិនល្អ
-    ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស
-    អំពើពុករលួយ​ក្នុងសង្គម
-    ភាព​អត់​ការងារ​ធ្វើ ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​សិស្ស​បាក់​ទឹកចិត្ត​ក្នុងការ​សិក្សា

២/ កត្តា​គ្រួសារ

-    ខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ
-    គ្រួសារ​ខ្វះ​ការអប់រំ ឪពុកម្តាយ​គ្មាន​ចំណេះដឹង គ្មាន​សម​ត្ថេ​ភាព​អប់រំ​កូន
-    ឪពុកម្តាយ​គ្មាន​មុខរបរ​ច្បាស់លាស់ បង្ខំ​ឲ្យ​កូន​ជួយ​ធ្វើការ​ងារ​ច​ញ្ចឹ​ម​ជីវិត
-    គ្រួសារ​គ្មាន​ភាពកក់ក្តៅ
-    អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ
-    ការ​លែងលះគ្នា នាំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​កូន

៣/ កត្តា​សាលា
-    សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ពេក
-    គ្រូបង្រៀន​គ្មាន​សមត្ថភាព ក្នុងការ​បណ្តុះបណ្តាល និង​អប់រំ
-    ខ្វះ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង
-    ការរៀបចំ​ថ្នាក់រៀន​មិន​គោរព​តាម​គរុកោសល្យ (ថ្នាក់រៀន​មាន​សិស្ស​ច្រើនពេក)
-    ខ្វះខាត​សម្ភារៈ​បង្រៀន

៤/ កត្តា​ផ្ទាល់ខ្លួន
-    មិន​ខិតខំ​រៀនសូត្រ មិន​យកចិត្តទុកដាក់​ក្នុងការ​សិក្សា
-    ខ្ជិលច្រអូស​ក្នុងការ​សិក្សា មិន​ស្តាប់​គ្រូ​ពន្យល់
-    មាន​បញ្ញា​មិនសូវ​ល្អ
-    ការរីកលូតលាស់​បុគ្គ​លិ​ក​លក្ខណៈ​មិនល្អ មាន​ជំងឺ​ប្រចាំកាយ។ ល៕

ប្រភព៖ ដកស្រង់​ពី​វប្បធម៌​ទូទៅ​ភាគ១


© រក្សាសិទ្ធិដោយ thmeythmey.com