ពីនេះ ពីនោះ
តើពាក្យ «សំបុក, សម្បុក» មួយណាត្រឹមត្រូវ?
×
មនុស្សមួយចំនួននៅតែប្រកែកគ្នារវាងពាក្យទាំងពីរនេះ អ្នកខ្លះអះអាងថាសរសេរជា «សំបុក» គឺត្រូវ។ រីឯអ្នកខ្លះទៀត បានអះអាងថាសរសេរជា «សម្បុក» ទើបត្រូវ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះ គឺត្រឹមត្រូវទាំងពីរ។ អាចសរសេរជា «សំបុក» ឬ «សម្បុក» ក៏បានដែរ។ ពាក្យនេះជានាម មានន័យថា លំនៅរបស់សត្វតិរច្ឆានពួកខ្លះ (ដែលកធ្វើឡើង) សម្រាប់ដាក់ស៊ុត, ដាក់កូនឬសម្រាប់ជ្រកអាស្រ័យ។ ឧទាហរណ៍៖ សម្បុកចាប, សំបុកមាន់, សម្បុកកាត់ គឺសម្បុកដង្កូវនាងដែលវាចោះកាត់ចេញមកជាមេអំបៅហើយ, សម្បុកពោះ គឺទំហំឬសម្រុងថ្នក់ពោះ។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com