ជាតិ
ពីនេះ ពីនោះ
មិន​យល់...? ខឹង​ព្រាន​សម្លាប់​សត្វព្រៃ​យកសា​ច់លក់ តែ​បែរជា​ទិញ​សាច់​សត្វ​ព្រៃ​បរិភោគ
05, Jun 2015 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពពួកសត្វ​ព្រៃរបស់​ខ្មែរ​មាន ឈ្លូស និង​ជ្រូកព្រៃ ជាដើម នៅសល់​កាន់តែ​តិចទៅៗ ដោយសារ​ព្រានព្រៃ និង​ក្រុម​ឈ្មួញ​ខុសច្បាប់ លួច​សម្លាប់ ហើយ​លក់ដូរ​សាច់សត្វ​ទាំងនោះ​យ៉ាង​អនាធិបតេយ្យ។ ស្រប​ពេលដែល​ពពួកសត្វ​នេះ កំពុង​អន្តរាយ​ជីវិត​រាល់ថ្ងៃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ភាគច្រើន សោកស្តាយ​យ៉ាងខ្លាំង ។ ជា​ញឹកញាប់ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយចំនួន តែងតែ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ដាច់ខាត​នឹង​ការសម្លាប់​សត្វព្រៃ និង​ស្នើ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ចាត់វិធានការ​តឹងរឹង​ចំពោះ​ព្រានព្រៃ និង​ក្រុម​ឈ្មួញ​រកស៊ី​សាច់​សត្វព្រៃ​ទាំងនោះ។


 
តែ​អ្វីដែល​មិន​នឹកស្មាន​ដល់ និង​ហួសចិត្ត​នោះ ពេលខ្លះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពល​រដ្ឋ​ដែល​តែងតែមាន​គំនិត​អភិរក្ស​សត្វព្រៃ ហើយ​រិះគន់​ព្រានប្រមាញ់​សត្វព្រៃ និង​ឈ្មួញ​លក់ដូរ​សត្វ​នេះនោះ បែរជា​បរិភោគ​សត្វព្រៃ​ទៅវិញ។ ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​កម្សាន្ត ឬ​ទៅ​ធ្វើការ​នៅក្នុង​ខេត្ត​ដែល​សម្បូរ​សត្វព្រៃ មានដូចជា​ខេត្ត រតនគិរី មណ្ឌលគិរី និង​ខេត្តព្រះវិហារ​ជាដើម ស្រាប់តែ​សួរ​អ្នកលក់​រក​សត្វព្រៃ​បរិភោគ​ទៅវិញ។ តើ​វាសនា​សត្វព្រៃ​ខ្មែរ នឹង​ទៅជា​យ៉ាងណា? ហើយ​អ្នកណា​គេ​ពិតប្រាកដ ជា​អ្នក​អភិរក្ស​សត្វ​ទាំងនោះ? មិន​យល់...?  

© រក្សាសិទ្ធិដោយ thmeythmey.com