ពីនេះ ពីនោះ
តើពាក្យ «បដិទិន, ប្រតិទិន, ប្រក្រតីទិន» ប្រើក្នុងន័យខុសឬដូចគ្នា?
×
មនុស្សភាគច្រើនបំផុត ប្រើតែពាក្យ «ប្រតិទិន» សម្រាប់ការនិយាយ និងការសរសេរ រីឯពាក្យ «បដិទិន» និង «ប្រក្រតីទិន» ស្ទើរតែគ្មានអ្នកប្រើសោះសម្រាប់ការនិយាយ ក៏ដូចជាការសរសេរផងដែរ។ តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យ «បដិទិន», «ប្រតិទិន» និង «ប្រក្រតីទិន» គឺប្រើក្នុងន័យដូចគ្នា ពាក្យទាំងនេះមានន័យថា ថ្ងៃតថ្ងៃ, ថ្ងៃទាំងអស់, រៀងរាស់ថ្ងៃ។ ខ្មែរយើងប្រើជាឈ្មោះបញ្ជីតារាងចុះចំនួន និងឈ្មោះថ្ងៃខែសម្រាប់ប្រើក្នុងឆ្នាំៗ ។ (បញ្ជាក់ បើប្រើជាពាក្យ បដិទិន ឬ ប្រតិទិន គួរជាងប្រើពាក្យ ប្រក្រតីទិន) ៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com