ពីនេះ ពីនោះ
មូលហេតុ​ចម្បង​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​នៅក្នុង​មុខរបរ​របស់​អ្នក?
06, Jun 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ

យើងខ្ញុំ​ជឿជាក់ថា អ្នក​ធ្លាប់​ដឹង​ពី​មូលហេតុ​មួយចំនួន រួចមកហើយ ប៉ុន្តែ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​មូលហេតុ​ចំ​ចម្បង​ដល់​អ្នក។



១) ការ​គ្មាន​គោលដៅ​ច្បាស់លាស់ ឃើញ​មុខរបរ​អ្នកដទៃ​ចំណេញ​ច្រើន ក៏​រកស៊ី​តាម​គេ។

២) ការពឹងផ្អែក លើ​ខ្សែរ​ខ្លាំងពេក ក៏​ធ្វើឱ្យ​អ្នក​បរាជ័យ​ដែរ ព្រោះ​ការពឹង​អ្នកដទៃ មិន​ងាយស្រួល ដូច​ពឹង​ខ្លួនឯង​ឡើយ។

៣) ការមិន​បាន​រៀន មុខជំនាញ​គ្រប់គ្រង ហើយរ​ត់ទៅ​បើក​ក្រុមហ៊ុន ក៏​អាចធ្វើឱ្យ​អ្នក​បរាជ័យ​ដែរ។

៤) ការមិន​ចេះ​តស៊ូ ខិតខំ​ប្រឹងប្រែង គឺ​ឆាប់​បរាជ័យ​ជាងគេ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com