ពីនេះ ពីនោះ
ហេតុផល​បួន​យ៉ាង​នាំអោយ​នាង​បដិសេធ​ការរួម​ភេទ
06, Jun 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ

អារម្មណ៍​របស់​អ្ន​កំពុងតែ​ពុះកញ្ជ្រោល​ចង់​រួមភេទ​ហើយ​នាង​ឆ្លើយ បដិសេធ។ តើ​អ្នក​ធ្លាប់​ជួប​រឿង​បែបនេះ​ទេ? វា​មិនមាន​អ្វី​ចម្លែក​នោះទេ។ អ្វីៗសុ​ទ្ឋ​តែមាន​ហេតុផល​របស់​វា។  អ្នក​គួរតែ​ស្វែងយល់​ហេតុផល​ប្រាំ​យ៉ាង​ខាងក្រោម​នេះ​ដើម្បី​ដឹងថា ហេតុអ្វី​ក៏​នាង​បដិសេធ​ជាមួយ​អ្នក។



មិនមាន​ចំណង់​ផ្លូវភេទ
ការ​មិនមាន​ចំណង់​ផ្លូវភេទ​គឺ ជាការ​ខ្វះ​ចំណង់​ផ្លូវភេទ ឬ​ការចាប់អារម្មណ៍​អំពី​ផ្លូវភេទ។ មាន​កត្តា​ជាច្រើន​អាច​នាំអោយ​កង្វះ​ចំណង់​ផ្លូវភេទ​ដូចជា បម្រែបម្រួល​អ័រម៉ូន, ជំងឺ និង​ការព្យាបាល​ជំងឺ (ឧទាហរណ៍ ជំងឺមហារីក និង​ការព្យាបាល​ដោយ​ថ្នាំ​មហារីក), ការបាក់​ទឹកចិត្ត, ស្ត្រេ​ស និង​អស់កម្លាំង។ ភាព​ធុញទ្រាន់ និង​ទម្លាប់​រួមភេទដដែលៗក៏​អាចធ្វើអោយ​ខ្វះ​តណ្ហា​ផ្លូវភេទ​ដែរ។

មិនអាច​មាន​ភាព​ស្រើបស្រាល
សម្រាប់​មនុស្ស​ស្រី ការដែល​គ្មាន​សមត្ថភាព​ខាង​រាងកាយ​ទទួលបាន​ភាព​ស្រើបស្រាល​ក្នុង​ពេលធ្វើ សកម្មភាព​ផ្លូវ​ភែ​ទ​ច្រើនតែ​ជាការ​កង្វះ​ទឹករំអិល​ចេញពី​ទ្វារមាស។ ការដែល​មិនអាច​ទទួលបាន​ភាព​ស្រើបស្រាល​ក៏​អាចទាក់ទង​នឹង​ការ​ថប់ អារម្មណ៍ ឬ​ការ​ភ្ញោ​ច​មិន​គ្រប់គ្រាន់​ដែរ។ អ្នកស្រាវជ្រាវ​ជាច្រើន​កំពុងតែធ្វើការ​ស្រាវជ្រាវ​ទៅលើ​របៀប​ដែល​លំហូរ ឈាមមាន​បញ្ហា​ទៅលើ​ទ្វារមាស និង​សេរ (Clitoris) ដែលជា​ហេតុនាំអោយ​ស្ត្រី​នោះ​មាន​បញ្ហា​ស្រើបស្រាល​ខាង​ផ្លូវភេទ​បាន។

មិនអាច​ឈានដល់​ចំណុចកំពូល
ការដែល​មិនអាច​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​អាច​បណ្តាលមកពី​មិន អាច​រួមភេទ​បាន, គ្មាន​បទពិសោធន៍, កង្វះ​ចំណេះដឹង និង​កត្តា​ចិត្តសាស្ត្រ​ដូចជា មាន​កំហុស, ថប់​អារម្មណ៍ ឬ​ធ្លាប់មាន​ការប៉ះទង្គិច ឬ​បំពាន​ខាង​ផ្លូវភេទ​ពីមុនមក។ កត្តាផ្សេងៗទឿ​ត​មានដូចជា ការ​ភ្ញោ​ច​មិនបាន​គ្រប់គ្រាន់, ប្រើ​ថ្នាំ និង​ជំងឺ​រ៉ាំរ៉ៃ។

ឈឺចាប់​ពេល​រួមភេទ
ការឈឺចាប់​ក្នុងពេល​រួមភេទ​អាច​បណ្តាលមកពី​បញ្ហា​មួយចំនួន​ដូចជា ជំងឺ Endometriosis, ដុំ​សាច់​ក្នុង​អាង​ត្រគាក, គីស​អូ​វ៉ែ, រលាក​ទ្វារមាស, មិនសូវមាន​ទឹករំអិល, ស្ងួត​ទ្វារមាស, មាន​ជាលិការ​សន្លាក​ដោ​សយារ​តែ​វះកាត់, ឬ​ជំងឺ​កាមរោគ។ ជំងឺ​មួយ​ដែលមាន​ឈ្មោះថា Vaginismus គឺជា​ការឈឺចាប់​ខ្លាំង ឬ​ការ​កន្ត្រាក​សាច់ដុំ​នៅ​ជុំវិញ​ច្រកចូល​របស់​ទ្វារមាស​ជាប់។ វា​ប្រហែលជា​កើត​ឡើងលើ​ស្ត្រី​ដែល​ភ័យខ្លាច​នឹង​ការ​សូក​បញ្ចូល​លិង្គ ព្រោះ​នឹងធ្វើ​អោយ​នាង​ឈឺចាប់​ខ្លាំង ហើយក៏​ប្រហែលជា​កើតឡើង​ដោ​សយារ​តែ​ការភ័យខ្លាច​នឹង​ការ​រួមភេទ​ខុសពី ធម្មតា ឬ​ធ្លាប់​មានការ​បាក់បែក ឬ​ពិសោធន៍​បែប​ឈឺចាប់​ខ្លាំង​ពីមុនមក៕

 ផ្តល់សិទ្ធិដោយ​៖ ​​www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com