ពីនេះ ពីនោះ
តើគួរធ្វើដូចម្តេច ទើបអាចការពារកូន ពីជំងឺឆ្លងផ្សេង?
×
១. អ្នកត្រូវតែប្រាប់កូន ឲ្យឧស្សាហ៍លាងដៃ ដូចជា មុនពេលបាយ ក្រោយពេលបាយ ឬក្រោយពេលចូលបន្ទប់ទឹករួច ហើយត្រូវតែលាងនឹងសាប៊ូ ទើបអាចកំចាត់មេរោគផ្សេងៗបាន។
២. អ្នកត្រូវតែឲ្យកូនពាក់ម៉ាស់ នៅក្នុងហ្វូងមនុស្សច្រើន ហើយបើនៅសាលារៀន មាននរណាម្នាក់ផ្តាសាយ អ្នកគួរតែឲ្យកូនពាក់ម៉ាស់ទៅរៀន។
៣. មិនត្រូវឲ្យនរណាម្នាក់ មកប៉ះមុខកូន និងមាត់របស់កូនទេ ព្រោះងាយមានជំងឺឆ្លងណាស់។
៤. អ្នកត្រូវតែឲ្យកូនបរិភោគអាហារ ដែលមានសារធាតុចិញ្ចឹម ដូចជា បន្លែ និងផ្លែឈើជាដើម ព្រោះវាអាចការពារកូនអ្នកបាន។
៥. ហើយការហាត់ប្រាណ ក៏សំខាន់ណាស់ដែរ៕
ផ្តល់សិទ្ធិដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com