ពីនេះ ពីនោះ
តើ​ពាក្យ «កា, ការ, ការណ៍» ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច?
07, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងបី​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។



១. ពាក្យ «កា» ជា​នាម មានន័យថា បំពង់​សម្រាប់​ដាក់​ទឹក​ធ្វើ​ដោយ​លោហធាតុផ្សេងៗ ឬ​ដោយ​ដី​លាយ​ព័ណ៌។ ឧទាហរណ៍៖ ការ​ទឹក។ បើជា​កិរិយាសព្ទ មានន័យថា សរសេរ​អាសយដ្ឋាន គឺ​សរសេរ​ចុះឈ្មោះ​លំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ នៅ​ស្រោមសំបុត្រ​ដែល​នឹង​ផ្ញើ​ទៅ, សរសេរ​ថែម​សេចក្តីផ្សេងៗ លើ​ខ្នងសំបុត្រ​ជាស​ញ្ញា។ ឧទាហរណ៍៖ ការ​ស្រោមសំបុត្រ, កា​ខ្នងសំបុត្រ។

២. ពាក្យ «ការ» ជា​នាម មានន័យថា កិច្ច ឬ អំពើ​ដែល​ត្រូវធ្វើ។ ឧទាហរណ៍៖ ធ្វើការ, មានការ, ការ​អ្វីខ្លះ? ។ មួយវិញទៀត ជា​ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាងដើម​ពាក្យ​ដែលជា​កិរិយាសព្ទផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ទៅជា​នាម​ស័ព្ទ ដូចជា សំពះ (កិ) ទៅជា ការសំពះ (ន)។ បើជា​កិរិយាសព្ទ មូរ​សរសៃសូត្រ, សរសៃអំបោះ​ជាដើម​ដោយ​ខ្នារ, ផ្សំផ្គុំ​បុរស​និង​ស្រី​ឲ្យ​បានជា​គូ​ស្វាមីភរិយា។ ឧទាហរណ៍៖ ការសូត្រ, ការអំបោះ, ការកូន, ការក្មួយ, ស៊ីការ។

៣. ពាក្យ «ការណ៍» ជា​នាម មានន័យថា ហេតុ, ដំណើរ។ ឧទាហរណ៍៖ ទាស់​ការណ៍​ហើយ​ឯង, សេចក្តីរាយការណ៍៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com