ពីនេះ ពីនោះ
តើ​គួរ​សេពគប់ និង​មិន​សេពគប់​មិត្ត​ភក្តី​ប្រភេទ​ណាខ្លះ?
07, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

មិត្ត​គួរ​ឲ្យ​សេពគប់​មាន៤ពួក៖
-    មិត្ត​ឧបត្ថម្ភ៖ មិត្ត​ចេះ​ថែទាំ​មិត្ត ទំនុកបម្រុង​មិត្ត។
-    មិត្ត​រួមសុខទុក្ខ៖ ហ៊ាន​លះបង់​ជីវិត​ខ្លួន ដើម្បី​ការពារ​មិត្ត ប្រាប់​អាថ៌កំបាំង​ផ្ទាល់ខ្លួន​ដល់​មិត្ត។
-    មិត្ត​ម​គ្គុ​ទេ្ទ​សក៍៖ បង្ហាញ​នូវ​អំពើ​ល្អ និង​បង្ហាញផ្លូវ​ទៅកាន់​សេចក្តីសុខ។
-    សមាន​មិត្ត៖ មិត្ត​មិន​ត្រេកអរ​ចំពោះ​គ្រោះថ្នាក់​របស់​យើង ចេះ​ជួយ​អាសា​គ្នា។



មិត្ត​មិនគួរ​ឲ្យ​សេពគប់​មាន ៤ពួក៖
-    មិត្ត​លោភ​ប្រាក់​កាក់៖ មិត្ត​ដែល​ចំណាយ​តិច តែ​ចង់​ចំណេញ​ច្រើន​លើ​យើង។
-    មិត្ត​បានតែ​មាត់៖ ពូកែ​និយាយ តែ​ពេល​សាច់​ការធ្វើ​មិនកើត។
-    មិត្ត​ចាក់បណ្តោយ៖ ស្រប​ការធ្វើ​ខុស ប្រឆាំង​ការធ្វើ​ត្រូវ​របស់​យើង។
-    មិត្ត​ជួយ​បំផ្លាញ៖ តាំងខ្លួន​ជា​មិត្ត​យើង ពេល​យើង​មាន​លុយ​ជួយ​ចាយ ស៊ីផឹក​ដើរលេង៕


© រក្សាសិទ្ធិដោយ thmeythmey.com