ពីនេះ ពីនោះ
មាយា​ទ​សាំង​ខ្មែរ
07, Jun 2015 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ

             មាយា​ទ​សាំង​ខ្មែរ
               ប​ទៈ កាកគតិ

តម្លៃ​សាំង​ខ្មែរ        ឡើង​ចុះ​ប្រួល​ប្រែ       
តាមតែ​ទីផ្សារ        សេដ្ឋកិច្ច​បរទេស   
មាន​លេស​បញ្ហា    មាត់​ចេះតែ​ថា
សេដ្ឋកិច្ច​ប្រួល​ប្រែ។



ពេល​គេ​ឡើងថ្លៃ    ឥត​បន្ធូរដៃ                    
ឡើង​តាម​គេ​ដែរ    វ័​ន្ត ក អ្នកស្រុក              
ម៉ែ​ពុក​ពូជខ្មែរ        អត់​ទឹក​ដាក់​ស្រែ
ព្រោះតែ​សាំង​ថ្លៃ។

ពេល​គេ​ឡើងថ្លៃ    ពឺត​ឥត​សំចៃ                   
ច្នៃ​រត់តាម​គេ        តែ​ដល់​គេ​ចុះ                   
ឥត​ព្រម​ចុះ​ទេ        ទាល់តែ​គេ​ជេរ
ទើប​ចុះ​តិចតួច៕

និពន្ធ​ដោយ៖ វិឆ័យ សុ​ភី




© រក្សាសិទ្ធិដោយ thmeythmey.com