ពីនេះ ពីនោះ
យុវជន​សម័យថ្មី​មាន​ទ្រឹស្តី​ច្រើន តែ​ធ្វើ​តិច
07, Jun 2015 , 1:39 pm        
រូបភាព

ចាស់ៗពី​ជំនាន់​មុន រៀន​បាន​តិច មិនចេះ​ទ្រឹស្តី​អ្វី​ច្រើន​ទេ។ ពួកគេ​ភាគច្រើន​មានតែ​ចំណេះដឹង​ជំនាញ​សម្រាប់ធ្វើ​តែម្តង ពោល គឺ​ចំណេះ​មកពី​ការអនុវត្ត​ផ្ទាល់។ ចាស់​ពី​ដើម​ចិញ្ចឹម​កូន១០នាក់​បាន​យ៉ាង​ស្រួល​ដោយ​មិន​ត្អូញត្អែរ​អ្វី​ទាំងអស់។ កិច្ចការ​ទាំងឡាយ​ធ្វើ​ដោយ​មិន​រអ៊ូ​អ្វី​បន្តិច​សោះឡើយ។



ងាក​មក​មើល​យុវជន​សម័យថ្មី​វិញ ទ្រឹស្តី​មាន​ពេញ​ក្បាល ចំណេះ​ពេញ​ខ្លួន។ ប៉ុន្តែ ពួកគេ​មិនសូវ​ចង់​ធ្វើ​អ្វីដែល​លំបាក​ឡើយ។ ធ្វើ​កិច្ច​ការលំបាក​បន្តិច ពួកគេ​ស្រែកថា លំបាក​ណាស់ ក្តៅ​ណាស់ ឆ្ងាយ​ណាស់។ល។

ធ្វើ​កិច្ច​ការលំបាក​ពី​ក្មេង​នឹង​ធ្វើអោយ​លោកអ្នក ជោគជ័យ​នាពេល​អនាគត។ ធ្វើ​កិច្ចការ​ណា​ដែល​ស្រួល​ពេក​ពី​ក្មេង លោក​អ្នកនឹង​បរាជ័យ​នាពេល​អនាគត៕


© រក្សាសិទ្ធិដោយ thmeythmey.com