ពីនេះ ពីនោះ
ព្រោះតែ​ស្រឡាញ់
07, Jun 2015 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ

យុវជន​ម្នាក់​ត្អូញត្អែរ​រឿង​ស្នេហា​ប្រាប់​មិត្ត​របស់ខ្លួន៖



- ឯង​ដឹង​ទេ, កាល​ថ្នាក់​ទី ១១ គ្នា​ស្រឡាញ់​នារី​ម្នា​ក់រៀន​ថ្នាក់​ទី ៩ ។
- លទ្ធផល​យ៉ាងម៉េច ?
- ត្រឹមតែ​ខកចិត្ត​ហ្នឹង​ណា៎ ។
- ម៉េច​អ៊ីចឹង ?
- ដោយ​ស្រឡាញ់​នាង​ពេក គ្នា​សម្រេចចិត្ត​រៀន​ថ្នាក់​ទី ១១ ដល់​ទៅ ២ ឆ្នាំ ដើម្បី​រង់ចាំ​នាង​ឡើងដល់​ថ្នាក់​ទី ១១ នឹង​អាល​បាន​រៀន​ថ្នាក់​ជាមួយគ្នា ដឹងអី!
- ដឹងអី​យ៉ាងម៉េច ?
- គឺ ២ ឆ្នាំក្រោយ​នាង​នៅ​ថ្នាក់​ទី ៩ ដដែល ។
- ស្អី, ស្រី​ដែល​ឯង​ស្រឡាញ់​នោះ​ល្ងង់​ដល់​ម្លឹ​ង​ផង ?
- បើ​នាង​ល្ងង់​មែន មិន​ថា​អី​ទេ តែ​នាង​រៀន​ត្រួតថ្នាក់​ទី ៩ ដល់​ទៅ ២ ឆ្នាំ​ទៀត ព្រោះ​ដើម្បី​រង់ចាំ​អា​មួយ​នៅ​ថ្នាក់​ទី ៧ ទៅវិញ ។ ឯង​ថា​ទៅ​មើល, ល្មម​ក្អួត​ឈាម​ទេ?៕
ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com