ពីនេះ ពីនោះ
តើអត្ថន័យនៃពាក្យ «រដ្ឋ, ជាតិ, មាតុភូមិ» ខុសគ្នាយ៉ាងដូចម្តេច?
×
១) ពាក្យ «រដ្ឋ» ៖ មានន័យថាសហគមន៍របស់មនុស្ស ដែលមានច្បាប់ជាមូលដ្ឋាន ហើយច្បាប់ដែលធំជាងគេ គឺរដ្ឋធម្មនុញ្ញ។ សមាជិករបស់រដ្ឋ គេហៅថាពលរដ្ឋ។ ពលរដ្ឋទាំងឡាយ មិនត្រឹមតែគោរពច្បាប់ទេ គឺត្រូវនាំគ្នាជួយស្ថាបនាច្បាប់ថែមទៀត នៅក្នុងន័យនេះ ពាក្យរដ្ឋសំដៅលើអាជ្ញាធរនយោបាយតែម្តង ដែលមានបណ្តុំរវាងអង្គការបី គឺនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
២) ពាក្យ «ជាតិ» ៖ មានន័យថាសហគមន៍របស់មនុស្ស ដែលមានសញ្ជាតិដូចគ្នា។ ជាតិពុំមែនរដ្ឋទេពីព្រោះ ជាតិនីមួយៗអាចប្តូររដ្ឋបានតាមចិត្តរបស់គេ ហើយរដ្ឋគ្រាន់តែជាច្បាប់គ្រប់គ្រងជាតិតែប៉ុណ្ណោះ។
៣) ពាក្យ «មាតុភូមិ» ៖ ពាក្យមាតុភូមិគ្មានអ្វីក្រៅពីពាក្យជាតិទេ ប៉ុន្តែពាក្យមាតុភូមិមានន័យថាជាតិដែលជាទីស្រលាញ់។ ដូច្នេះមាតុភូមិ គឺជាសហគមន៍ ដែលនាំគ្នាស្រឡាញ់ក្នុងផ្លូវមនោសញ្ចេតនា៕
© រក្សាសិទ្ធិដោយ thmeythmey.com