ពីនេះ ពីនោះ
តើ​ពាក្យ «វាគ្មិន, វាល​គ្មិ​ន» មួយណា​ត្រូវ?
09, Jun 2015 , 7:10 am        
រូបភាព
ដោយ: ថ្មីៗ

នៅមាន​មនុស្ស​មួយចំនួន​នៅតែ​សរសេរ​ពាក្យ​ទាំងពីរ​នេះ ដោយ​មិនដឹងថា​មួយណា​ត្រូវ ឬ​ពាក្យ​មួយណា​ខុស​នៅឡើយ​ទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«វាគ្មិន» ជា​គុណនាម មានន័យថា ដែល​ប៉ិន​និយាយ, ដែល​ចេះ​និយាយ​ពីរោះ។ បើជា​នាម មានន័យថា អ្នក​ឈ្លាស​សម្តី, អ្នកមាន​សម្តី​ថ្វីមាត់, អ្នក​ពូកែសម្តី។ ឧទាហរណ៍៖ សូម​លោក​ថ្លែងការណ៍​ចុះ ព្រោះ​លោក​ជា​វាគ្មិន​មាន​ល្បី​ណាស់។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com