ពីនេះ ពីនោះ
លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​កាន់តែ​មានន័យ
09, Jun 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

ដើម្បី​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​កាន់តែ​មានន័យ យើង​ត្រូវគោរព​លក្ខខណ្ឌ ៤យ៉ាងដូច​ខាងក្រោម៖


១/ លក្ខខណ្ឌ​សម្ភារៈ៖ ត្រូវមាន​សុខភាព​ល្អ គ្មាន​ជំងឺឆ្លង ឬ​ជំងឺ​សួរ​ពូជ មានចំណេះដឹង វិជ្ជាជីវៈ សមត្ថភាព ត្រូវមាន​ទ្រព្យធន​ក្នុងការ​ប្រើប្រាស់​ពេល​ចាំបាច់ ត្រូវមាន​ទីជម្រក និង​មធ្យោបាយ​ប្រើប្រាស់។



២/ លក្ខខណ្ឌ​វេទនា៖ ត្រូវមាន​ភាព​ស្មោះស្ម័គ្រ​នឹង​គ្នា​ដោយ​ពិតប្រាកដ គ្មាន​ការបង្ខិតបង្ខំ​ពី​សំណាក់​អ្នកដទៃ ត្រូវមាន​សេរីភាព​ពេញលេញ​ក្នុងការ​ជ្រើសរើស។

៣/ លក្ខខណ្ឌ​សង្គម៖ រៀបចំ​តាម​ទំនៀប​ទំលាប់​សង្គម ត្រូវ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជា​ផ្លូវការ ដោយមាន​ការអនុញ្ញាត ពី​រដ្ឋអំណាច​មូលដ្ឋាន និង​មាន​មាតា​ជា​សាក្សី​ដឹងលឺ។

៤/ លក្ខខណ្ឌ​សីល​វិជ្ជា៖ មិន​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ផ្តលឱកាស​ឲ្យ​គ្នា យោគយល់​អធ្យាស្រ័យ​គ្នា សុខចិត្ត​លំបាក​ទាំងអស់គ្នា រក្សា​សិទ្ធិ​ឲ្យ​គ្នា​ទៅវិញទៅមក ស្មោះស្ម័គ្រ​នឹង​គ្នា និង​មាន​ភក្តីភាព។ ល៕





© រក្សាសិទ្ធិដោយ thmeythmey.com