ពីនេះ ពីនោះ
តើ​អ្នក​ធាត់ គួរតែ​ស្លៀកពាក់​ដូចម្តេច ដើម្បីឱ្យ​មើលទៅ​ស្គម?
09, Jun 2015 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ


មនុស្ស​ដែល​ធាត់ តែងតែ​ព្រួយបារម្ភ ពី​ការ​ស្លៀកពាក់ ព្រោះ​វា​តែងតែ​មើលឃើញ​រូបរាង​ធាត់ ដែល​មិនអាច​លាក់បាំង​បាន។



ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ ដែល​ធ្វើ​ឱ្យគេ អាច​បិទបាំង​ហើយ​មើលឃើញ​ស្អាត?
1.    អ្នក​អាច​ជ្រើស​រើសយក​អាវ ដែលមាន​រូប​ផ្កា​ច្រើន ឬ​អាវ​ក្រលា ដើម្បី​បំបាំងភ្នែក​អ្នកដទៃ​បាន។
2.    ការតុបតែង​ខ្លួន ដោយ​ពាក់​នាឡិកា​ដែល​ស្អាត ក្រវិល ខ្សែក ខ្សែដៃ ឬ​កាន់​កាបូប​ដែល​ឡូយ នោះគេ​នឹង​បង្វែរ​ចំណាប់អារម្មណ៍ មកលើ​គ្រឿង​លំអរ​អ្នក ជាង​ខ្លួនប្រាណ​អ្នក ប៉ុន្តែ មិនត្រូវ​ពាក់​ច្រើនពេក​ទេ ព្រោះ​មើលទៅ​ឆើត​ពេក។
3.    អ្នក​មិនត្រូវ​តែងខ្លួន​ឆើតឆាយ​ហួសហេតុ​ពេក​ទេ ព្រោះ​មើល​មក​ដូច​តារា ប៉ុន្តែ អ្នក​អាច​តែងខ្លួន​សាមញ្ញ​ធម្មតា ក៏​អាច​បិទបាំង​ភាពធាត់​របស់​អ្នក​ដែរ។
4.    ជាងនេះទៅទៀត អ្នក​មិនត្រូវ​ពាក់អាវ​ដែល​រឹប​ខ្លាំងពេក​ទេ ព្រោះ​វា​មើល​មក​កាន់តែ​ធាត់៕

ផ្តល់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com