ពីនេះ ពីនោះ
តើ​ពាក្យ «ពិ​រោះ, ពីរោះ» មួយណា​ត្រូវ?
10, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន នៅតែ​សរសេរ​ពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ ឬ​ណាមួយ​ខុស​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«ពីរោះ» ជា​គុណនាម មានន័យថា ដែល​ស្រួល​ស្តាប់, ល្អ​ស្តាប់, ឆ្ងាញ់​ត្រចៀក, ដែលមាន​ទំនង​សូរសព្ទ​គួរ​ឲ្យ​ចង់​ស្តាប់។ ឧទាហរណ៍៖ សំឡេង​ពីរោះ, សម្តីពីរោះ, ពាក្យពីរោះ,...។ ប្រើ​ជា កិរិយាសព្ទ​វិញ មានន័យថា និយាយ​ពីរោះ, ច្រៀង​ពីរោះ។ ពីរោះពិសា គឺ​ពីរោះ​ហាក់ដូចជា​ឆ្ងាញ់​ពិសា, សម្តី​ពីរោះពិសា, និយាយ​ពីរោះពិសា។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com