ពីនេះ ពីនោះ
តើរបៀបសំពះរបស់ខ្មែរមានអត្ថន័យយ៉ាងដូចម្តេចខ្លះ?
×
ប្រជាពលរដ្ឋ ព្រមទាំងសិស្សនិស្សិតមួយចំនួន តែងតែមានការយល់ច្រឡំអំពីរបៀបសំពះ និងតែងតែធ្វើឆ្គងប្រាសចាកពីរបៀបសំពះរបស់ខ្មែរ។ ខាងក្រោមនេះជារបៀបនៃការសំពះទាំង ៥របៀប និងអត្ថន័យរបស់វា៖
១. កម្ពស់ត្រឹមដើមទ្រូង៖ សម្រាប់សំពះវ័យ ឋានៈស្មើគ្នា ឬមិត្តភក្តិ។
២. កម្ពស់ត្រឹមមាត់៖ សម្រាប់សំពះវ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយនាយ។
៣. កម្ពស់ត្រឹមចុងច្រមុះ៖ សម្រាប់សំពះ មាតាបិតា ជីដូនជីតា គ្រូបាអាចារ្យ។
៤. កម្ពស់ត្រឹមចិញ្ចើម៖ សម្រាប់សំពះព្រះសង្ឃ ព្រះមហាក្សត្រ ឬវត្ថុស័ក្តិសិទ្ធិ។
៥. កម្ពស់ត្រឹមចិញ្ចើមឡើងទៅ៖ សម្រាប់សំពះ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬបួងសួង៕
© រក្សាសិទ្ធិដោយ thmeythmey.com