ពីនេះ ពីនោះ
តើ​ពាក្យ «វិញ្ញាសារ, វិញ្ញាសា» មួយណា​ត្រូវ?
11, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា ពាក្យ​ដែល​ត្រឹម​ត្រូវមាន​ព្យញ្ជនៈ«រ» ឬ​អត់​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«វិញ្ញាសា»មិនមាន​ព្យញ្ជនៈ«រ»ទេ។ ពាក្យ​នេះ​ជា​នាម មានន័យថា បំណង​ដើម្បី​ដឹង​ឲ្យ​ច្បាស់លាស់, ការពិសោធ, ការ​ល្បង​សាកមើល​នូវ​របស់​អ្វីមួយ, ក្រដាស​អក្សរ​ផ្តិត​ពុ​ម្ភ​ដែល​ត្រូវ​ពិនិត្យ​កែ។ ឧទាហរណ៍៖ ពិនិត្យ​វិញ្ញាសា, កែ​វិញ្ញាសា​ពុម្ព, វិញ្ញាសាសរសេរ, វិញ្ញាសា​សួរ​ផ្ទាល់មាត់។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com