ពីនេះ ពីនោះ
ទស្សនៈខុសគ្នារវាងអ្នកមាន និងអ្នកក្រ
× ការគិតនេះហើយទើបធ្វើឲ្យយើង មានអារម្មណ៍ ឥរិយាបថ ទម្លាប់ សកម្មភាព ការងារខុសគ្នា និងទទួលលទ្ធផលខុសគ្នា។ ខាងក្រោមនេះជាទស្សនៈខុសគ្នាខ្លះៗ រវាងអ្នកមាន និងអ្នកក្រ។
ទស្សនៈទី១៖
អ្នកក្រគិតថាៈ ខ្ញុំមិនចង់មានបានអ្វីទេ សុំត្រឹមតែហូបបានទៅហើយ
អ្នកមានគិតថាៈ ខ្ញុំមិនចង់បានត្រឹមតែហូបទេ តែខ្ញុំចង់មានបានរហូតដល់សល់ទៀតផង
ទស្សនៈទី២៖
អ្នកក្រគិតថាៈ នៅពេលដែលកូនទាទិញរបស់ទំនើប ថ្លៃៗ ល្អៗ គាត់តែងតែនិយាយថា« កុំចង់បានធំពេកកូន យើងគ្មានលទ្ធភាពទេកូន»
អ្នកមានគិតថាៈ តែងតែណែនាំ និងនិយាយលើកទឹកចិត្តកូន ឲ្យចង់បានរបស់ល្អ ថ្លៃ ទំនើបហើយប្រាប់ថា «កូនមានលទ្ធភាពទិញវាបាន តែកូនត្រូវប្រឹងរកលុយ»
ទស្សនៈទី៣៖
អ្នកក្រគិតថាៈ «ត្រូវខិតខំរៀនសូត្រឲ្យខ្លាំងពូកែបានពិន្ទុល្អ សញ្ញាបត្រខ្ពស់ ហើយស្វែងរកការងារនៅក្រុមហ៊ុនណា ដែលមានស្ថិរភាព និងទទួលបានប្រាក់ខែច្រើន ហើយធ្វើការឲ្យក្រុមហ៊ុននោះចុះ»
អ្នកមានគិតថាៈ « ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យពូកែ មានចំណេះដឹងខ្ពស់ ហើយស្វែងរកក្រុមហ៊ុនណា ដែលមានស្ថិរភាព សុវត្ថិភាព ហើយដឹកនាំក្រុមហ៊ុននោះចុះ»
ទស្សនៈទី៤៖
អ្នកក្រគិតថាៈ ការស្រលាញ់លុយជាឬសគល់នៃសេចក្តីអាក្រក់ទាំងឡាយ
អ្នកមានគិតថាៈ ការខ្វះលុយជាឬសគល់នៃសេចក្តីអាក្រក់ទាំងឡាយ
ទស្សនៈទី៥៖
អ្នកក្រៈ តែងតែនិយាយហាមឃាត់កូន មិនឲ្យនិយាយរឿងលុយកាក់នៅពេលហូបបាយ
អ្នកមានៈតែងតែឲ្យកូននិយាយរឿងលុយកាក់គ្រប់ពេលវេលា ឲ្យតែមានឱកាស
ទស្សនៈទី៦៖
អ្នកក្រៈ ចូលចិត្តធ្វើខ្ញុំកញ្ចះនៃការងារអ្នកដទៃ ហើយចូលចិត្តធ្វើចៅហ្វាយនាយនៃការងាររបស់ខ្លួន
អ្នកមានៈ ចូលចិត្តធ្វើខ្ញុំកញ្ចះនៃការងាររបស់ខ្លួនឯង និងធ្វើចៅហ្វាយនាយនៃការងាររបស់អ្នកដទៃ
ទស្សនៈទី៧៖
អ្នកក្រៈ ពេលមានលុយក្នុងដៃ យើងត្រូវរក្សាទុកឲ្យបានគង់វង្ស កុំមានភាពប្រថុយប្រថានឲ្យសោះ
អ្នកមានៈ ពេលមានលុយក្នុងដៃ យើងត្រូវរៀនរបៀបប្រើប្រាស់លុយ និងគ្រប់គ្រងភាពប្រថុយប្រថានឲ្យបានល្អ
ទស្សនៈទី៨៖
អ្នកក្រៈ ជឿថាការធ្វើការឲ្យរដ្ឋ ប្រាកដជានឹងបានទទួលការថែទាំពីរដ្ឋមកវិញ នៅពេលចូលនិវត្តន៍
អ្នកមានៈ ការធ្វើការឲ្យរដ្ឋ ហើយរំពឹងថារដ្ឋនឹងថែទាំខ្លួននៅពេលចូលនិវត្តន៍ គឺជាគនិតបំផ្លាញខ្លួនឯង និងរដ្ឋទៅវិញទេ។ គំនិតដែលប្រសើរជាងនេះ គឺធ្វើជាអ្នកជំនួញដែលជួយរដ្ឋ ហើយនៅពេលចូលនិវត្តន៍ក៏នៅតែជួយរដ្ឋ
ទស្សនៈទី៩៖
អ្នកក្រៈ តែងតែសួរថា តើប្រទេសជាតិបានជួយអ្វីខ្លះមកខ្ញុំ?
អ្នកមានៈ តែងតែសួរខ្លួនឯងថា តើខ្ញុំបានជួយអ្វីខ្លះដល់ប្រទេសជាតិ?
ទស្សនៈទី១០៖
អ្នកក្រៈ ចូលចិត្តនិយាយថាខ្លួនគ្មានឱកាសក្លាយខ្លួនជាអ្នកមានបានទេ
អ្នកមានៈ ចូលចិត្តនិយាយថាខ្លួននឹងក្លាយជាអ្នកមាន
ទស្សនៈទី១១៖
អ្នកក្រៈ ខ្ញុំស្អប់អ្នកមានលុយ
អ្នកមានៈ មានលុយមានអំណាច
ទស្សនៈទី១២៖
អ្នកក្រៈ ខ្ញុំក្រព្រោះតែខ្ញុំមានកូនច្រើន
អ្នកមានៈខ្ញុំត្រូវតែមានព្រោះខ្ញុំមានកូនច្រើន
ទស្សនៈទី១៣៖
អ្នកក្រៈ ខ្ញុំក្រព្រោះឪពុកម្តាយខ្ញុំជាអ្នកក្រ
អ្នកមានៈ ខ្ញុំត្រូវតែមាន ព្រោះឪពុកម្តាយខ្ញុំជាអ្នកក្រ
ទស្សនៈទី១៤៖
អ្នកក្រៈ ធ្វើការមើលម៉ោង
អ្នកមានៈ ធ្វើការមើលលទ្ធផល
ទស្សនៈទី១៥៖
អ្នកក្រៈ មានលុយមិនមែនមានអ្វីៗគ្រប់យ៉ាងទេ
អ្នកមានៈ មានលុយមានអ្វីៗច្រើនយ៉ាង
ប្រភពៈ ដកស្រង់ចេញពីសៀវភៅ រលាស់ខ្លួនពីអ្នកក្រ ទៅមាន
© រក្សាសិទ្ធិដោយ thmeythmey.com