កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កម្ពុជា​ចាញ់​សឹង្ហ​បុរី ៤-០
11, Jun 2015 , 8:30 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​រង​នូវ​ការខកចិត្ត​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​ប្រមាណ​ជា៦ម៉ឺន​នាក់​របស់ខ្លួន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាមួយនឹង​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៤-០ នា​ការប្រកួត​បើកឆាក​ពូ​ល E នៃ​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។



សឹង្ហ​បុរី​បានធ្វើការ​នាំមុខ ៣-០ នៅក្នុង​តង់​ទីមួយ​ដែល​សម្រេចបាន​ដោយ Khairul Amri ចំនួន​ពីរ​គ្រាប់ ហើយ Safuwan Bin Baharudin បន្ថែម២គ្រាប់។ នៅ​ដើមតង់​ទី​ពីរ Fazrul Nawaz បានតែ​តបាល់​បញ្ចូល​ទីមួយ​គ្រាប់​ទៀត​ដើម្បី​នាំមុខ ៤-០ សម្រាប់​សឹង្ហ​បុរី។

ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា៖  ស៊ូ យ៉ា​ទី (អ្នកចាំទី) សាយ ពិសិដ្ឋ, ទៀង ទី​នី, សុខ រិទ្ធី, វ៉ា សុខ​ថន (ឃឹម បូរី), ឃួន ឡា​បូ​រ៉ាវី, គួច សុគ​ម្ភៈ (ប្រធាន​ក្រុម), ស៊ុន សុវណ្ណ​រិទ្ធី, ឈុន សុធា​រ័ត្ន (ជា សំណាង ៧៤), សួន វាសនា, ប្រាក់ ចាន់​រតនា។

កីឡាករ​បម្រុង៖ ឡាយ រស្មី, ប៊ិន ធា​រី, កឹម មករា, ទៀប វឌ្ឍនៈ, ពៅ ភា​រិ​ទ្ធ, មូល ដា​រា​វ័​ន្ត, ហែម ស៊ី​ម៉ៃ, ចាន់ តារា, មួន ណា​រ៉ា។


© រក្សាសិទ្ធិដោយ thmeythmey.com