កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ ជំនួបកម្ពុជា-សឹង្ហបុរី ទាក់ទាញអ្នកគាំទ្រប្រមាណ៦ម៉ឺននាក់ ក្រុមអ្នកគាំទ្រកម្ពុជានាជំនួបរវាងកម្ពុជា និងសឹង្ហបុរី។ រូបថត ខឹម សុវណ្ណារ៉ា
×
×
×
×
×
×
×
×
×
×
×
×
×
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ពិតជាមិនអាចរកឃើញកីឡាករឆ្នើមណាមួយឡើយ ក្រោយចាញ់សឹង្ហបុរី ៤-០ នាការប្រកួតលើកដំបូងនៃវគ្គជម្រុះជុំទីពីរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ប៉ុន្តែអ្នកដែលត្រូវជាប់ឈ្មោះ «Man of the Match» សម្រាប់ជំនួបនេះ គឺក្រុមអ្នកគាំទ្រប្រមាណ៦ម៉ឺននាក់ដែលមិនធ្លាប់មានពីមុន។
ពហុ កីឡដ្ឋានជាតិអូឡាំពិក ត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ១៩៦៤ ហើយនៅមុនសង្គ្រាម ពហុកីឡដ្ឋានដែលមានចំណុះប្រមាណ៥ម៉ឺននេះ បានរៀបចំព្រឹត្តិការណ៍ធំពីរលើក គឺ ព្រឹត្តិការណ៍កីឡាអាស៊ីហ្គាណេហ្វូពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ និងជាទឹកដីកណ្តាលនៃការប្រកួត World Cup រវាងក្រុមអូស្ត្រាលី និងកូរ៉េខាងជើងពីថ្ងៃទី២១ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៦៥ ។
យោងតាមឯកសារជាច្រើន ការប្រកួតកីឡាអាស៊ីហ្គាណេហ្វូ បានទាក់ទាញអ្នកគាំទ្រប្រមាណ៥០០០០នាក់ ដែលស្មើនឹងចំណុះរបស់ពហុកីឡដ្ឋាន ខណៈការប្រកួត World Cup រវាងអូស្ត្រាលី និងកូរ៉េខាងជើង ទាក់ទាញបានអ្នកចូលរួមប្រមាណ៤០០០០នាក់ដោយសម្តេចឪ នរោត្តម សីហនុ បានតម្រូវឲ្យក្រុមក្រុមអ្នកគាំទ្រពាក់កណ្តាលកាន់ខាងកូរ៉េខាងជើង ហើយពាក់កណ្តាលទៀតអបអរអូស្ត្រាលី។
សម្រាប់ការប្រកួតកាលពី រាត្រីថ្ងៃទី១១ ខែមិថុនា នេះ ចំនួនអ្នកចូលរួមពិតជាមិនស្មានដល់ ដោយលើសពីចំណុះផ្លូវការរបស់ពហុកីឡដ្ឋានទៅទៀត។ ការប្រកួតបានចាប់ផ្តើមនៅវេលាម៉ោង៦ និង៣០នាទី ប៉ុន្តែចរាចរណ៍នៅមុនពហុកីឡដ្ឋានបានចាប់ផ្តើមកកស្ទះតាំងពីជិត៤ល្ងាច មកម្ល៉េះ។
© រក្សាសិទ្ធិដោយ thmeythmey.com