ពីនេះ ពីនោះ
តើ​ពាក្យ «អោយ, ឲ្យ, ឱ្យ, ឱយ» មួយណា​ត្រឹមត្រូវ?
13, Jun 2015 , 7:42 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន នៅតែ​សរសេរ​ពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ​ពិតប្រាកដ​នោះទេ។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «ឲ្យ» មានន័យ២ផ្សេងគ្នា។


  ន័យ​ទី១៖ គឺ​ធ្វើ​អំណោយ ដោយ​លះអ្វីៗដល់​អ្នកដទៃ។ ឧទាហរណ៍៖ ឲ្យ​ប្រាក់, ឲ្យ​ស្បៀង, ឲ្យ​គ្រឿង​ស្លៀកពាក់។ ល។ ន័យ​ទី២៖  គឺ​ប្រើ, បង្គាប់, ញ៉ាំង មានន័យថា ឲ្យ​ធ្វើ, ឲ្យ​រៀន, ឲ្យ​ទៅ។ ល៕ 
  [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត]  

© រក្សាសិទ្ធិដោយ thmeythmey.com