កីឡាជាតិ
ជាតិ
ប៊ិន ធា​រី ថា​ខ្លួន​គ្មាន​បញ្ហា​របួស​អ្វី​ឡើយ វា​ជា​ជម្រើស​របស់​សហព័ន្ធ
13, Jun 2015 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
ប៊ិន ធា​រី បាន​សរសេរ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ​ថា រូបគេ​មិនមាន​បញ្ហា​របួស​អ្វី​នោះឡើយ ហើយ​អវត្តមាន​របស់គេ​ក្នុង​ក្រុម​ជម្រើសជាតិ គឺជា​ជម្រើស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។ ការលើកឡើង​របស់​ខ្សែបម្រើ​ខ្មែរ-បារាំង បន្ទាប់ពី​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ការងឿងឆ្ងល់​ចំពោះ​ការដក​រូបគេ​ចេញពី​បញ្ជី​ប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ខណៈ​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​អង្គារ ខាងមុខ។



ប៊ិន ធា​រី ស្ថិតក្នុង​ចំណោម​កីឡាករ១០នាក់​ដែល​ត្រូវ​ដកចេញ​ពី​ក្រុម​ជម្រើសជាតិ ក្រោយ​កម្ពុជា​រង​បរាជ័យ ៤-០ ក្នុង​ទឹក​ទីនា​ជំនួប​ជាមួយ​សឹង្ហ​បុរី។ កីឡាករ​ផ្សេងទៀត​រួមមាន ឡាយ រស្មី, ជា សំណាង, ទៀប វឌ្ឍនៈ, ពៅ ភា​រិ​ទ្ធ, មូល ដា​រា​វ័​ន្ត, ហែម ស៊ី​ម៉ៃ, ចាន់ តារា, មួន ណា​រ៉ា, អ៊ុក សិទ្ធី ខណៈ ស៊ូ យ៉ា​ទី (អ្នកចាំទី) សាយ ពិសិដ្ឋ, ទៀង ទី​នី, សុខ រិទ្ធី, វ៉ា សុខ​ថន, ឃួន ឡា​បូ​រ៉ាវី, គួច សុគ​ម្ភៈ (ប្រធាន​ក្រុម), ស៊ុន សុវណ្ណ​រិទ្ធី, ឈុន សុធា​រ័ត្ន, សួន វាសនា, ប្រាក់ ចាន់​រតនា ឃឹម បូរី កឹម មករា ហុង ផេង និង​សំ​រឹត សីហា រក្សា​ឈ្មោះ​ខ្លួន​ដដែល។

កីឡាករ១១នាក់​នៃ​ឈុត​ស៊ី​ហ្គេម មានឈ្មោះ​ជំនួស​កីឡាករ​ដែល​ត្រូវ​ដកចេញ។ កីឡាករ​ទាំង១១នាក់​នោះ រួមមាន ចាន់ វឌ្ឍនាកា, ឈិន ឈឿន, ហួយ ផល្លី​ន, កែវ សុខ​ផេង, នេន សុធា​រ័ត្ន, ប្រាក់ មុន្នី​ឧ​ត្ត​ម, សំអឿន ពិដោរ, សឿ​យ វិសាល, សុខ សុវណ្ណ, សុះ ស៊ូ​ហា​ណា, អ៊ុំ សេរី​រ័ត្ន។

លោក Kazunori Ohara គ្រួ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កម្ពុជា​រង​បរាជ័យ ៤-០ ដោយសារ​ក្រុម​ភ្ញៀវ​សឹង្ហ​បុរី កាលពី​រាត្រី​ថ្ងៃ​ព្រ​ហ​ស្ប​តិ័​ថា លោក​មិនទាន់បាន​គិតគូ​ពី​ការបញ្ចូល​សមាជិក​ឆ្នើម​នៃ​ឈុត​ស៊ី​ហ្គេម​ឡើយ សម្រាប់​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ថ្ងៃ​អង្គារ ទី១៦ ខែមិថុនា។ ប៉ុន្តែ​បើ​យោងតាម​បញ្ជី​ឈ្មោះ​ដែល​ផ្សាយ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ជម្រើស​ដំបូង​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងមាន​ការប្រែប្រួល៕



© រក្សាសិទ្ធិដោយ thmeythmey.com