ពីនេះ ពីនោះ
តើ​អ្នក​គួរតែ​អប់រំ​កូន​អ្នក ដោយ​ប្រើ​វិធី​អ្វីខ្លះ?
14, Jun 2015 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ

ក្នុងនាម​ជា​ឳ​ពុក​ម្តាយ អ្នក​គួរតែ​ប្រើ​វិធី​អ្វី សម្រាប់​អប់រំ​កូន?



1.    អ្នក​ត្រូវតែ​ប្រើការ​ស្រឡាញ់​មក​អប់រំ​កូន ព្រោះ​មានតែ​វា​ទេ ដែល​អាចធ្វើឱ្យ​កូន​អ្នក ស្តាប់​តាម​អ្នក។
2.    គម្រូ ក៏​ជា​គន្លឹះ​ល្អ ក្នុងការ​អប់រំ​កូន​ដែរ ព្រោះ​បើ​អ្នក​ធ្វើជា​គម្រូ​ល្អ​ដល់​គេ នោះគេ​នឹង​រៀន​តាម​អ្នក លុះ​ធំ​ឡើង គេ​នឹង​ក្លាយជា​មនុស្ស​ល្អ ជាមិនខាន​ឡើយ។
3.    ការអប់រំ​មួយទៀត គឺ​ត្រូវតែ​ប្រើការ​ជឿជាក់ និង​ការពិភាក្សា ព្រោះ​មានតែ​វា​ទេ ដែល​អាចធ្វើឱ្យ​កូន​អ្នក ចេះ​ស្តាប់​ហេតុផល។
4.    អ្នក​ត្រូវតែ​ឧស្សាហ៍​សរសើរ​កូន នៅពេលដែល​គេ​ធ្វើ​រឿង​ល្អ ព្រោះ​ជួនកាល ការសរសើរ អាចធ្វើឱ្យ​មនុស្ស​ម្នាក់ ក្លាយជា​មនុស្ស​ល្អ​បាន។
5.    ពេលខ្លះ អ្នក​ត្រូវតែ​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន​ឱ្យ​កូន​ខ្លះ ព្រោះ​ការ​ជ្រៀត​ជ្រេ​ករឿង​គេ​ច្រើន ធ្វើ​ឱ្យគេ​ស្អប់ ហើយ​មិន​ស្តាប់ តាម​ដំបូន្មាន​អ្នក​ឡើយ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com