ពីនេះ ពីនោះ
តើពាក្យ «សង្សា, សង្សារ» មួយណាត្រូវ?
×
មនុស្សមួយចំនួននៅតែសរសេរពាក្យនេះមិនត្រូវ ខ្លះសរសេរបញ្ចប់ដោយព្យញ្ជនៈ«រ» ខ្លះទៀតអះអាងថាពាក្យនេះគ្មានព្យញ្ជនៈ«រ»ទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវសរសេរជា«សង្សារ» គឺមានព្យញ្ជនៈ«រ» ពាក្យនេះជានាម មានន័យថា ដំណើរអន្ទោលទៅមក, ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនសម្រាក។ ឧទាហរណ៍៖ សង្សាររបស់ពួកពាល វែងឆ្ងាយឥតអ្វីប្រៀប។
ប៉ុន្តែ ខ្មែរយើងច្រើនប្រើពាក្យនេះសំដៅសេចក្តីថា «ស្ត្រីជាគូកំសត់, ស្ត្រីជាសហាយស្មន់»។ ឧទាហរណ៍៖ ស្រីនុ៎ះជាសង្សាររបស់គេ៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com