ពីនេះ ពីនោះ
តើ​ត្រូវ​អភិវឌ្ឍន៍​ខ្លួនឯង ដោយ​ខ្លួនឯង​យ៉ាងដូចម្តេច?
16, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

ការអភិវឌ្ឍ​ខ្លួនឯង គឺជា​គ្រឹះ​ដ៏​រឹងមាំ និង​សំខាន់បំផុត​ដែល​មនុស្ស​យើង​មិនអាច​ខ្លះ​បានឡើយ។ ការអភិវឌ្ឍ​ខ្លួនឯង​ដោយ​ខ្លួនឯង គឺ​ត្រូវ​អភិវឌ្ឍន៍​ទាំង​រាងកាយ និង​ចិត្តគំនិត មិនអាច​ចោល​មួយណា​បានឡើយ។ តើ​គួរ​អភិវឌ្ឍន៍​ខ្លួនឯង ដោយ​ខ្លួនឯង​យ៉ាងដូចម្តេច?



ការអភិវឌ្ឍ​ខ្លួនឯង​ដោយ​ខ្លួនឯង មិនមែន​ចាំបាច់​តែ​រៀន​នៅតាម​សាលារៀន​នោះទេ។ ការអភិវឌ្ឍន៍​ខ្លួនឯង​ដោយ​ខ្លួនឯង​ផ្នែក​រាងកាយ គឺ​ចាំបាច់​ត្រូវមាន​ទម្លាប់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ បរិភោគ​អាហារ​ឲ្យ​បាន​ទៀងទាត់ និង​មាន​អនាម័យ​ល្អ បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​តាម​កម្រិតស្តង់ដា​រ ពោលគឺ​ត្រូវ​បរិភោគ​ទឹក​ឲ្យ​បាន២ទៅ៣លីត្រ​ក្នុង១ថ្ងៃ និង​ត្រូវ​រស់នៅ​កន្លែង​ដែលមាន​ផាសុខភាព​ល្អ​ផងដែរ។

ចំណែក​ការអភិវឌ្ឍន៍​ខ្លួនឯង​ដោយ​ខ្លួនឯង​ផ្នែក​ចិត្តគំនិត(ការអប់រំ​ចិត្ត​និង​គំនិត​ខ្លួនឯង)វិញ គឺ​ត្រូវ​អាន​សៀវភៅ​របស់​បុគ្គលឆ្នើមៗ រៀនសូត្រ​តាម​ជន​គំរូ និងល្បីៗ រៀនសូត្រ​តាម​ពាក្យ​អប់រំ​ទូ​ន្នា​ន​របស់​សាសនា ឬ​អ្នកប្រាជ្ញ​ឲ្យ​បាន​បំផុត ទាំងនេះ​សុទ្ធតែជា​ការអភិវឌ្ឍន៍​ខ្លួនឯង​ដូចគ្នា។ លើសពីនេះទៅទៀត គឺ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​យក​បទពិសោធន៍ និង​ត្រូវ​រៀន​ស្វែងយល់​ពី​ខ្លួនឯង ពោលគឺ​ត្រូវ​ស្គាល់​ខ្លួនឯង ស្គាល់​ពី​ទេ​ព្យ​កោសល្យ ដឹង​ពី​ចំណុចខ្លាំង-ខ្សោយ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ និង​ចំ​បាច់​ត្រូវ​ដឹង​ពី​ចំណង់​ចំណូលចិត្ត ថា​តើ​គោលដៅ​ជីវិត​ខ្លួនឯង ចង់​ធ្វើ​ក្លាយជា​មនុស្ស​បែបណា​នៅ​ថ្ងៃ​អនាគត? ។

ចំណុចសំខាន់ៗនៃ​ការអភិវឌ្ឍ​ខ្លួន​ខាងលើនេះ គឺ​សុទ្ធតែជា​គ្រឹះ​ដែល​មនុស្ស​ជោគជ័យ​នៅក្នុង​ជីវិត​បាន​យកមក​រៀនសូត្រ យកមក​វ៉ឹ​ក​ហាត់​ក្នុង​ជីវិត យកមក​អប់រំ​រាងកាយ និង​ចិត្តគំនិត។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com