ពីនេះ ពីនោះ
តើ​ពាក្យ «ហឹ​ង្សា, ហិង្សា, ហឹ​ង្សា​រ, ហិង្សារ, ហឹសា» មួយណា​ត្រូវ?
17, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ស្ទើរ​គ្រប់គ្នា តែងតែ​សរសេរ​ពាក្យ​ទាំងនេះ​ខុស​ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ​ពិតប្រាកដ​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​អាច​សរសេរ​បាន​ពីរ​យ៉ាង គឺ​សរសេរ​ជា«ហិង្សា» ឬ «ហឹសា» ជា​នាម មានន័យថា ការ​បៀតបៀន, ការធ្វើ​អាក្រក់​រកគ្នា, ការធ្វើ​ទុក្ខ​គ្នា។ ឧទាហរណ៍៖ មនុស្ស​ត្រូវ​កុំ​ឲ្យ​មាន​ហិង្សា​រកគ្នា,...៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com