ពីនេះ ពីនោះ
មេដឹកនាំ​ល្អ​ត្រូវតែ​អនុវត្តន៍គន្លឹះ​ទាំង៥នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន
18, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​គ្រប់គ្នា​សុទ្ធតែជា​មេដឹកនាំ គ្រាន់តែ​អ្នកខ្លះ​ជា​អ្នកដឹកនាំ​ខ្លួនឯង​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​មួយ រីឯ​អ្នកខ្លះ​ជា​អ្នកដឹកនាំ​ក្រុម​ដែលមាន​មនុស្ស​ច្រើន​នាក់ ដើម្បី​ធ្វើ​កិច្ចការ​អ្វីមួយ​ឲ្យ​ទទួលបាន​លិទ្ធ​ផល​អ្វីមួយ​ដែល​ពួកគេ​ពេញចិត្ត។ ប្រសិនជា មិនមាន​គន្លឹះ​ឬ​វិធីសាស្ត្រ​ដឹកនាំ​ទេនោះ នោះ​អាច​ជោគជ័យ​ឡើយ។ តើ​មាន​គន្លឹះ​ឬ​យុទ្ធសាស្ត្រ​អ្វីខ្លះ ដើម្បី​ដឹកនាំ​សមាជិក​ក្រុម​មួយ​ឲ្យ​ជោគជ័យ?



ទី១) ត្រូវមាន​អត្តចរិត និង​សីលធម៌​ល្អ៖ អ្នកដឹកនាំ​ល្អ​ត្រូវតែ​ជាម​នុស្ស​ដែលមាន​អត្តចរិត និង​ក្រមសីលធម៌​ល្អ​បំផុត ដើម្បី​រស់នៅក្នុង​ភាពជា​ពលរដ្ឋ​ល្អ និង​ជា​គំរូ​ដល់​កូនក្រុម​ផង ដោយ​ត្រូវ​ចេះ​ឲ្យ​តម្លៃ ចេះ​ដាក់ខ្លួន ប្រើពាក្យ​សំដៅ​ពីរោះ...។

ទី២) ត្រូវ​ស្គាល់​សមាជិក​ក្រុម​ឲ្យ​បាន​ច្បាស់៖ អ្នកដឹកនាំ​ល្អ​ត្រូវតែ​ជាម​នុស្ស​ដែល​ស្គា​ល់ពី​សុខទុក្ខ ដឹង​ពី​កម្រិត​ចំណេះដឹង ទេ​ព្យ​កោសល្យ អត្តចរិត និង​សមត្ថភាព​របស់​សមាជិក​ក្រុមម្នាក់ៗបាន​ច្បាស់ មុននឹង​បែងចែក​កិច្ចការ​ឲ្យ​ពួកគេ​អនុវត្តន៍។

ទី៣) ត្រូវ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់៖
អ្នកដឹកនាំ​ល្អ​ត្រូវតែ​ជាម​នុស្ស​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​រៀ​បំ​ផែនការ​យុទ្ធសាស្ត្រ ឬ​ធ្វើ​ឲ្យ​ការងារ​ក្រុម​កាន់តែ​រឹងមាំ​និង​ខ្លាំង និង​ត្រូវមាន​បញ្ញា​និង​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ហា​នី​ភ័យ​នា​ន​នៅក្នុង​ក្រុមការងារ។

ទី៤) ត្រូវមាន​ទំនាក់ទំនង​ល្អ និង​ពូកែ​លើកទឹកចិត្ត៖
អ្នកដឹកនាំ​ល្អ​ត្រូវតែ​ជាម​នុស្ស​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយនឹង​សមាជិក​ក្រុម និង​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​ឲ្យ​បាន​កាន់តែច្រើន។ ជាពិសេស ជា​មនុស្ស​ដែល​ពូកែ​លើកទឹកចិត្ត​ដល់​កូនក្រុម​ដោយ​ការសរសេរ ការចែករំលែក​ចំណេះដឹង ការយកចិត្ត​ទុក និង​ជួយ​បំពេញ​ចំណុច​ខ្វះខាត​ដល់​កូនក្រុម និង​ផ្តល់ឱកាស​ដល់​អ្នក​ទន់​ខ្សោ​ង​ឲ្យ​គេ​មានឱកាស​ដូច​អ្នកខ្លាំង​ដែរ។

ទី៥) ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់៖
អ្នកដឹកនាំ​ល្អ​ត្រូវតែ​ជាម​នុស្ស​ដែល​ចេះ​ទទួលយក​កំហុស​នៅពេលដែល​ខ្លួន​ធ្វើ​ខុស មិន​ធ្វើ​អ្វីមួយ​យកមុខ​មាត់​តែឯង ចេះ​ទទួលយក​គំនិត​ពី​កូនក្រុម​មក​ពិចារណា និង​ចេញមុខ​ដោះស្រាយ​បញ្ហា​នៅពេល​មាន​បញ្ហា​កើតឡើងម្តង៕




© រក្សាសិទ្ធិដោយ thmeythmey.com