ពីនេះ ពីនោះ
តើអ្វីទៅជា “រូបមន្ត” នៃភាពជោគជ័យ?
× មនុស្សគ្រប់រូប សុទ្ធតែរំពឹងចង់ក្លាយជាអ្នកមាន ចង់មានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចនេះ គួរធ្វើដូចម្តេច ទើបអាចជោគជ័យក្នុងមុខរបរ ហើយអាចរកលុយបានច្រើននោះ?
1. នៅពេលដែលអ្នកមានគំនិតចង់រកស៊ី អ្នកត្រូវតែចាប់ផ្តើមរៀបចំគម្រោងភ្លាម។
2. អ្នកត្រូវតែកំណត់គម្រោងការ ឱ្យបានច្បាស់លាស់។
3. អ្នកត្រូវប្រើខួរក្បាល ឱ្យបានញឹកញាប់ មិនត្រូវទុកឱ្យទំនេរទេ។
4. ត្រូវតែមានជំនឿចិត្តលើខ្លួនឯង មិនត្រូវខ្លាច ឬអៀន នៅពេលដែលធ្វើអ្វីមួយឡើយ។
5. ការរកស៊ីត្រូវតែមានគំនិតច្នៃប្រឌិត ទើបការរកស៊ីដំណើរការបានល្អ។
6. អ្នកត្រូវតែឧស្សាហ៍ស្តាប់ដំបូន្មានរបស់អ្នកដទៃ ដែលមានបទពិសោធន៍ក្នុងការរកស៊ីឱ្យច្រើន នោះអ្នកនឹងខិតជិតដំណាក់កាល នៃការជោគជ័យហើយ៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com