ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ គួរ​ផឹកទឹក​ភ្លាម បន្ទាប់ពី​ញ៉ាំ​អាហារ ដែរឬទេ?
03, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ជាការ​ពិត ការផឹក​ទឹក អំឡុងពេល ឬ​បន្ទាប់ពី​ញ៉ាំ​អាហារ​រួចភ្លាម អាចជួយ​ដល់​ការរំលាយ​អាហារ។



ទឹក និង​អង្គធាតុ​រាវ​ដទៃទៀត ជួយ​ដល់​ការ​បំបែក​អាហារ ដែល​ធ្វើឱ្យ​រាងកាយ អាច​ស្រូបយក​សារធាតុចិញ្ចឹម​បាន​យ៉ាង​លឿន។ ទឹក ក៏បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​បន្ទន់​លាមក ដើម្បី​ជួយ​ការពារ​ការ​ទល់លាមក​បាន​ផងដែរ។

ហើយ​ដើម្បី​ជួយ​ឱ្យ ការរំលាយ​អាហារ​កាន់តែ​ល្អ​នោះ អ្នក​ត្រូវ​ញ៉ាំ​ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ឱ្យបាន​គ្រប់គ្រាន់ ការរក្សា​ទម្ងន់​ដែលមាន​សុខភាព​ល្អ ព្រមទាំង​ធ្វើ​លំ​ហាត់ប្រាណ ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​ផងដែរ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com