ជាតិ
សង្គមជាតិ
គណបក្សសង្គ្រោះជាតិ ទិញផែនទីបញ្ជាក់ពីព្រំដែនកម្ពុជា-វៀតណាម ពីបារាំង
× នៅថ្ងៃទី២៧ខែមិថុនានេះ គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមប្រមូលវិភាគទាន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ។ ក្រៅពីបញ្ជាក់ពីគោលជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតបុស្តិ៍ទូរទស្សន៍ថ្មី លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏ឆ្លៀតបញ្ជាក់ពីជំហរការពារបូរភាពដែនដីកម្ពុជា នៅតាមបណ្តោយព្រំដែនផងដែរ ជាពិសេសបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ បានទិញផែនទីដែលកំណត់យ៉ាងច្បាស់ពីបណ្តោយព្រំដែនរវាងកម្ពុជា និងវៀតណាម ពីប្រទេសបារាំង។ ផែនទីនោះបានមកដល់ដៃរបស់គណបក្សគណបក្សសង្គ្រោះជាតិហើយ នៅថ្ងៃទី២៧មិថុនានេះ។
បើតាមលោក សម រង្ស៊ី ផែនទីនេះគឺជាផែនទីដែលរដ្ឋាភិបាលបារាំងបានធ្វើនៅអំឡុងសម័យអាណានិគម ហើយវាបានបញ្ជាក់យ៉ាងច្បាស់អំពីព្រំដែនរវាងកម្ពុជា និងវៀតណាម។ តាមរយៈផែនទីដ៏មានមានសារៈសំខាន់នេះ ធ្វើឲ្យកម្ពុជាមានប្រៀបលើអ្នកដែលរំលោភទឹកដី និងដើម្បីការពារបូរភាពដែនដីរបស់ខ្លួន៕
ស្តាប់សំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com