ជាតិ
សង្គមជាតិ
គណបក្ស​សង្គ្រោះ​ជាតិ ទិញ​ផែនទី​បញ្ជាក់​ពី​ព្រំដែន​កម្ពុជា-វៀតណាម ពី​បារាំង
27, Jun 2015 , 5:21 pm        
រូបភាព
នៅ​ថ្ងៃទី២៧ខែមិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ប្រមូល​វិភាគទាន នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ។ ក្រៅពី​បញ្ជាក់​ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បង្កើត​បុ​ស្តិ៍​ទូរទស្សន៍​ថ្មី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ឆ្លៀត​បញ្ជាក់​ពី​ជំហរ​ការពារ​បូរ​ភាព​ដែនដី​កម្ពុជា នៅតាម​បណ្តោយ​ព្រំដែន​ផងដែរ ជាពិសេស​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

 

នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោក សម រង្ស៊ី បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ផែនទី​ដែល​កំណត់​យ៉ាងច្បាស់​ពី​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ពី​ប្រទេស​បារាំង។ ផែនទី​នោះបាន​មកដល់​ដៃ​របស់​គណបក្ស​គណ​បក្ស​សង្គ្រោះ​ជាតិ​ហើយ នៅ​ថ្ងៃទី២៧មិថុនា​នេះ។
 
បើតាម​លោក សម រង្ស៊ី ផែនទី​នេះ​គឺជា​ផែនទី​ដែល​រដ្ឋាភិបាល​បារាំង​បានធ្វើ​នៅ​អំឡុង​សម័យ​អាណានិគម ហើយ​វា​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ តាមរយៈ​ផែនទី​ដ៏​មាន​មាន​សារៈសំខាន់​នេះ  ធ្វើ​ឲ្យ​កម្ពុជា​មានប្រៀប​លើ​អ្នក​ដែល​រំលោភ​ទឹកដី និង​ដើម្បី​ការពារ​បូរ​ភាព​ដែនដី​របស់ខ្លួន៕ 

ស្តាប់សំឡេង

 

© រក្សាសិទ្ធិដោយ thmeythmey.com